សកម្មភាពសិស្សានុសិស្ស រត់ចេញពីសាលា ត្រពាំងថ្ម និងនៅវិទ្យាល័យភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មានបឋម ! ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះថា…
ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មានបឋម ! ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះថា…
ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មានបឋម ! ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ សកម្មភាពសិស្សានុសិស្ស រត់ចេញពីសាលាមត្តេយ្យត្រពាំងថ្ម និងសាលាបឋមសិក្សាត្រពាំងថ្ម ក្នុងឃុំប៉ោយចារ និងនៅវិទ្យាល័យភ្នំស្រុក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ៖ សកម្មភាពនៃការជម្លៀសខ្លួនចេញពីថ្នាក់រៀនយ៉ាងគំហុកនេះ បានកើតឡើងក្នុងអំឡុងពេលម៉ោងសិក្សានារសៀលថ្ងៃដដែលនេះ ។

មកទល់ពេលនេះ អាជ្ញាធរអប់រំកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៅតាមមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ៕




ចែករំលែកព័តមាននេះ