ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ Ronaldo ថាខ្លួនជាកីឡាករ​ល្អ​ជាងគេម្ចាស់ក្លឹប Bacelona ដាក់វិញម៉ាឆ្ងាញ់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ឆ្លើយ​តប​ទៅ​នឹង Ronaldo វិញ​ថា Messi​ទើប​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​លើ​លោក ។ ពេល​ថ្មី​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន Goal​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ឆ្លើយ​តប​ទៅ​នឹង Ronaldo វិញ​ថា Messi​ទើប​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​លើ​លោក ។

ពេល​ថ្មី​ៗ​នេះ អ្នកនាំពាក្យ​របស់​ប្រធាន​ក្លឹ​បលោក Vives បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ស​ន្និ​សិ​ទ​មួយ​ថា «​ពួក​យើង​តែ​តែង​ចាត់​ទុក Ronaldo ជា​កីឡាករ​ល្អ និង​ជា​គូប្រជែង​មួយ​ដ៏​អស្ចារ្យ​ដែរ ។ តែ​ចំពោះ Barcelona វិញ គឺ​យើង​ចាត់​ទុក Messi គឹ​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​ពិតប្រាកដ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ឈ្នះ​ពាន Ballon d’Or​ជើង​ខ្លាំង Ronaldo និយាយ​ប្រាប់​ទស្សនាវដ្តី France Football ​ថាខ្លួន​គឺជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទាំង​ក្នុង​កាលៈទេសៈ​ល្អ និង​មិនល្អ ។ គេ​អួត​ទៀត​ថា គេ​អាច​លេង​បាន​យ៉ាង​ស្ទាត់​ចំពោះ​ជើង​ទាំង​ឆ្វេង និង​ស្តាំ ល្បឿន​ក៏​លឿន​កម្លាំង​ក៏​ពេញ​គិត និង​ស៊ុត​ក៏​ពូកែ​ហើយ​សូ​ម្បី​តែ​ប​ញ្ចូ​ន​ក៏​ពូកែ ។ ដោយសារ​តែ​លឺ​ពាក្យ​នេះ​ហើយ​ទើប​ខាង Bara តប​វិញ​ដូច​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ