ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ខំ​រាល់​ថ្ងៃនេះ មិនមែន​ព្រោះតែ​ចង់​ប្រជែង​នឹង Messi ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង ដែល​ទើបតែ​ក្លាយជា​ម្ចាស់​ពាន Ballon d’Or 2017 កីឡាករ Christiano…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង ដែល​ទើបតែ​ក្លាយជា​ម្ចាស់​ពាន Ballon d’Or 2017 កីឡាករ Christiano Ronaldo ត្រូវ​បាន​គេ​ជឿ​ថា មិនមែន​ខំប្រឹង​ព្រោះតែ​ចង់​ឈ្នះ Messi ឡើយ ។ ម្នាក់​ដែល​ជឿ​នោះ គឺជា​អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប Real Madrid លោក Jorge Valdano ។

បុរស​ដែល​គេ​គោរព​ថា​ជា​អតីត​ជើង​ខ្លាំង​នៅ Real Madrid លោក Jorge បាន​ប្រាប់​ថា ៖ “Cristiano មាន​កម្លាំងចិត្ត​ចង់​ឈ្នះ ផុស​ចេញពី​ក្នុង​ចិត្ត​របស់​ខ្លួន​ផ្ទាល់ ។ រូបគេ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ច្បាស់ ដែល​ធ្វើ​ឲ្យ​រូបគេ​អាច​ល្អ​មក​ដល់​ថ្ងៃនេះ ។ មាន​មនុស្ស​ជា​ច្រើន​ដែល​យក​ភាព​ជឿជាក់​នោះ​ទៅ​ធ្វើខ្លួន​ឲ្យ​ក្លាយជា​ជន​ក្អេងក្អាង​ទៅ​វិញ ។ ចំពោះ Ronaldo គឺ​តែងតែ​យក​វា​សម្រាប់​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Jorge ធ្លាប់​ធ្វើ​ជា​កីឡាករ​ឆ្នើម ក៏​ដូច​ជា​អ្នកចាត់ការ​ក្លឹ​ប​ដ៏​ជោគជ័យ​នៅ Real Madrid ។ ការ​អះអាង​ខាងលើ​នេះ គឺ​គ្រាន់តែ​ជា​ការ​គិត​របស់​លោក Jorge តែ​ប៉ុណ្ណោះ ។ ស្រប​ពេល​នឹង​ការ​អះអាង​នេះ​ដែរ គេ​ក៏​ឃើញ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា Ronaldo សារភាព​ថា ខ្លួន​លួច​ខឹង​ពេល Messi ឈ្នះ​ពាន​រាល់ដង ។ តើ Ronaldo ពិតជា​មិន​ចង់​ប្រជែង​នឹង Messi មែន ឬ​អត់ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ