ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​នារី​ខណ្ឌ​ឫស្សី​​កែវ និង​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​​នាំ​អំណោយ​​ចែក​គ្រួសារ​​រងគ្រោះ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អំណោយ​របស់​គណ​បក្ស​ប្រជាជន​​កម្ពុជា​ខណ្ឌ​ឫស្សី​​កែវ ត្រូវ​​បាន​លោក​ស្រី​អ៊ួង ​សុផល្លា ប្រធាន​សមា​គម​​នារី​កម្ពុជា ដើម្បី​​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​​​ខណ្ឌ​ឫស្សី​កែវ នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​១​គ្រួសារ​រស់​នៅ​សង្កាត់​ព្រែក​តា​សេក កាល​ពី​​រសៀល​ថ្ងៃទី​៩ ​វិច្ឆិកា ​២០១២ ​បន្ទាប់​ពី​រងគ្រោះ​ដោយ​​សារ​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន ។

​លោក​អឿ ស៊ីផុន ​ចៅសង្កាត់​​ព្រែ​ក​តា​សេក បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃទី​​៨ វិច្ឆិកា ២០១២ ​នៅ​ក្នុង​ភូមិ​​ព្រែក​តា​រ័ត្ន ​សង្កាត់​ព្រែក​​តាសេក ​មាន​អគ្គិ​ភ័យ​​ កើត​ឡើង​បណ្តាល​ឱ្យ​លំនៅ​ឋាន​១​ខ្នង ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះខ្ទេច​​ទាំង​ស្រុង​ និង​បណ្តាល​ឱ្យ​ម្ចាស់​​ឈ្មោះ​ឆែ ធឿន ​​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ជា​ប្រជា​ការពារ​សង្កាត់​បាន​រង​របួស​ជើង ។

​លោក​ចៅ​សង្កាត់​​​បន្ត​ទៀត​ថា ​សង្កាត់​​រួម​ជា​មួយ​​សមា​គម​នារី​ខណ្ឌ​បាន​នាំ​​យក​អំណោយ​​មាន​គ្រឿង​​ឧបភោគ​បរិភោគ​​ និង​សម្ភារ​ប្រើ​ប្រាស់​មួយ​​ចំនួន ថវិកា​ចំនួន​​២០​​ម៉ឺន​រៀល​​ និង​ស័ង្ក​សី​​​ចំនួន​២០​សន្លឹក​​ ដើម្បី​​​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​នៅ​ពេល​នេះ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕