ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ពិតជា​ឈ្នះ​ពាន Ballon d’Or ដូច​ការ​រំពឹង​ទុក​របស់​ខ្លួន​មែន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Ronaldo បាន​លើក​ពានរង្វាន់ Ballon d’Or 2017 នេះ…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Ronaldo បាន​លើក​ពានរង្វាន់ Ballon d’Or 2017 នេះ ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​ពាន​ស្មើ​ទៅ​នឹង Messi ផង​ដែរ ។

ក្រោយ​ពី​មានការ​បោះ​ឆ្នោត​ដោយ​ក្រុម​សារព័ត៌មាន​ទាំង​១៧៣​នាក់​នៅ​ជុំវិញ​ពិភពលោក ឈ្មោះ​របស់ Ronaldo បាន​ក្លាយទៅជា​ម្ចាស់​ពាន ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​លើ​ទួ​រ​អេ​ហ្វែ​ល ប្រទេស​បារាំង ចំ​កណ្តាល​ទី​ក្រុងប៉ារីស ។

Ronaldo បាន​និយាយ​ក្រោយ​ពេល​ទទួល​បាន​ពាន​ថា ៖ “​ខ្ញុំ​ប៉ង​នឹង​លេង​ឲ្យ​បាន​កាន់តែ​ល្អ​ទៅ​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង Messi ក្នុង​ផ្លូវ​ត្រឹមត្រូវ ។ ខ្ញុំ​នឹង​លេង​ដើម្បី​ឲ្យ​ក្លឹ​ប និង​ប្រទេស​របស់ខ្ញុំ ។ ដូចនេះ​យើង​អាច​ចាំ​មើល​ថា​នរណា​អាច​បាន​ពាន ។ ខ្ញុំ​នឹង​មិន​ចោល​ក្តី​សង្ឃឹម​នេះ​ទេ ទោះបីជា​ខ្ញុំ​លេង​មិន​បាន​ល្អ​បន្តិច​នៅ​ដើមរដូវ​កាល​ក៏​ដោយ ។​”

នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ Neymar បាន​លេខ​៣ និង Messi បាន​លេខ​២ ។ អ្នក​លេខ​១ គឺជា Ronaldo នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ