ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Floyd ទៅ​លេង​ចិន​ជះ​លុយ​15000​ដុល្លារ​ទិញ​ឈ្មោះ​ខ្លាឃ្មុំ​ផេ​ន​ដា​មួយ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្តេច​ប្រដាល់ Floyd Mayweather បាន​ធានា​ចិញ្ចឹមសត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​មួយ​ក្បាល​នៅ​ប្រទេស​ចិន ដោយ​ដាក់​ឈ្មោះ​វា​ឲ្យ​ដូចនឹង​ឈ្មោះ​ខ្លួន​ថា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្តេច​ប្រដាល់ Floyd Mayweather បាន​ធានា​ចិញ្ចឹមសត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​មួយ​ក្បាល​នៅ​ប្រទេស​ចិន ដោយ​ដាក់​ឈ្មោះ​វា​ឲ្យ​ដូចនឹង​ឈ្មោះ​ខ្លួន​ថា «TMT Floyd Mayweather» ។

តាម​ការ​ពិត​ទៅ Floyd មិន​បាន​យក​ខ្លាឃ្មុំ​នោះ​ទៅ​ផ្ទះ​របស់​ខ្លួន​ដើម្បី​ចិញ្ចឹម​នោះ​ទេ ។ រូបគេ​គ្រាន់​តែ​ចំណាយ​ប្រាក់​១៥០០០​ដុល្លារ ដើម្បី​ប្តូរ​ឈ្មោះ​វា​ពី «​សណ្តែកសៀង​» ទៅ « TMT Floyd Mayweather» តែ​ប៉ុណ្ណោះ ។ ប្រាក់​១៥០០០​ដុល្លារ​នេះ គឺ​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ចំណីអាហារ និង​ថ្លៃ​មើលថែ​របស់​ខ្លាឃ្មុំ​មួយ​ក្បាល​នោះ ។ នៅ​ឆ្នាំ​ក្រោយ សត្វ​ខ្លាឃ្មុំ​នោះ​នឹង​មានឈ្មោះ​ធម្មតា​វិញ បន្ទាប់​ពី​ប្រាក់​១៥០០០​ដុល្លារ​នោះ​អស់ ។ ប្រសិនបើ Floyd ចង់​ឲ្យ​បន្ត​ឈ្មោះ​នោះ​ទៀត Floyd ត្រូវ​បង់ប្រាក់​១៥០០០​ដុល្លារ​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Floyd បាន​ទៅ​លេង​នៅ​ប្រទេស​ចិន​ដើម្បី​ជួប​ជាមួយនឹង​អ្នកគាំទ្រ​នៅ​ហុងកុង ម៉ា​កាវ ប៉េ​កាំ​ង ចឹ​ង​ទូ និង​សៀង​ហៃ ។ រាល់​ថ្លៃ​ចំណាយ​ត្រូវ​បាន​គេ​ឧបត្ថម្ភ​ឲ្យ​ទាំងអស់ ដែល​មាន​ថ្លៃ​សរុប​៣​លាន​ដុល្លារ​អា​មេ​រិ​ក ៕