ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​១៦ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៤៥
-​មេដឹកនាំ​ណា​ហ្ស៊ី​អា​ដុល ហ៊ី​ទ្លែ​រ និង ភរិយា អ៊ី​វា​ប្រូ​ន បាន​គេចខ្លួន​ទៅ​រស់នៅ ក្រោម​វិមាន​អធិការបតី​របស់​ខ្លួន​ដែល​មាន ជំរៅ​៨​ម៉ែត្រ​ចុះ​ទៅ​ក្រោម ។ ក្នុង​ការ​លាក់ ខ្លួន​ក្រៅពី​ហ៊ី​ទ្លែ​រ មាន​ប្រជាជន​ជា​ច្រើន និង គ្រូពេទ្យ​ផង​ដែរ​នៅ​ជាមួយ​ដោយ​គ្មាន​ទឹក និង​ភ្លើងអគ្គិសនី​ប្រើប្រាស់ ។ កន្លែង​លាក់ខ្លួន នេះ​គេ​ហៅ​ថា លេណដ្ឋាន​របស់​អធិការបតី តែ​ទោះបីជា​លំបាក​យ៉ាងណា​ក៏​មេដឹកនាំ​រូប នេះ​នៅ​តែ​ផឹក​តែ​មួយ​ថ្ងៃ​ពី​១០​ទៅ​១៦​កែវ ដែរ ។ ពេល​កំពុង​តែ​លំបាក​ក្នុង​ការ​រក​ទឹក​ផឹក នោះ ជា​រឿយ​ៗ​មាន​មនុស្ស​ចេញ​ទៅ​យក​ទឹក នៅ​ក្រៅ​លេណដ្ឋាន​សំរាប់​ឱ្យ​កូន ឬ​ក្មេង​ៗ​ផឹក តែ​ភាគច្រើន​មិន​ដែល​ឃើញ​មក​វិញ​ឡើយ ពីព្រោះ​ពេល​នោះ​ទីក្រុង​ប៊ែ​រ​ឡាំង​ដែល​មាន
វិមាន​អធិការបតី ដោយ​មាន​ហ៊ី​ទ្លែ​រ​កំពុង សម្ងំ​នៅ​ពីក្រោម ត្រូវ​រង​ការ​វាយប្រហារ​ពី កងទ័ព​សម្ព័ន្ធមិត្ដ​។ រហូត​ដល់​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​១៩៤៥ ទើប​ការ​លាក់ខ្លួន​របស់ ហ៊ី​ទ្លែ​រ​ត្រូវ​បាន​បញ្ចប់ ។

ឆ្នាំ​១៤៩២
-​វេយ្យាករណ៍​ភាសា​អេ​ស្ប៉ា​ញ​ជា​លើក​ទី ១​ត្រូវ​បាន​បង្ហាញ និង​ថ្វាយ​ម្ចាស់​ក្ស​ត្រី​អ៊ី​សា ប៊ែ​ល​ឡា​ទី​១​ដែល​ជា​មហេសី​របស់​ព្រះ​អង្គ ហ្វេ​ឌី​ណ​ង់​ទី​២​នៃ​អាណាចក្រ​អា​រា​ហ្គ​ន​។
ឆ្នាំ​១៧៦១
-​កងទ័ព​អង់គ្លេស​បាន​វាយ​ដណ្ដើម​កាន់ កាប់​តំបន់​ពុន​ឌី​ហ្សេ​រី​របស់​ឥណ្ឌា ពី​កងទ័ព បារាំង ។
ឆ្នាំ​១៨០៩
-​កងទ័ព​ប្រទេស​អង់គ្លេស​បាន​វាយ បណ្ដេញ​កងទ័ព​ប្រទេស​បារាំង​ក្នុង​ការ​ប្រយុទ្ធ គ្នា​នៅ​ឡា​កូ​រូ​ណា ក្នុង​ឧបទ្វីប​អ៊ី​ប៊ែ​រ​រៀន​។
ប្រទេស​អង់គ្លេស​មាន​កងទ័ព​ថ្មើរជើង ១៦.០០០​នាក់ និង​កាំភ្លើង​ធំ​៩​ដើម ចំណែក ខាង​បារាំង​មាន​កងទ័ព​ថ្មើរជើង​១២.០០០
នាក់ កងទ័ព​សេះ​៤.០០០​នាក់ និង​កាំភ្លើង​ធំ ២០​ដើម ហើយ​ធ្វើ​ឱ្យ​កងទ័ព​អង់គ្លេស​ស្លាប់ និង​របួស​៩០០​នាក់​ក៏​សំរេចចិត្ដ​ដកថយ ចំណែក​កងទ័ព​បារាំង​វិញ​ស្លាប់ និង​របួស ១.៥០០​នាក់​។
ឆ្នាំ​១៨៧៨
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ប្លូ​វ​ឌី​វ ប្រទេស​ហុង​គ្រី រវាង​ប្រទេស​រុ​ស្ស៊ី​ដែល​មាន កងទ័ព​១២.០០០​នាក់ និង​ប្រទេស​ទួ​រ​គី​ដែល មាន​កងទ័ព​៦.០០០​នាក់ ។ សង្គ្រាម​នេះ​ធ្វើ ឡើង ពីព្រោះ​តែ​ប្រទេស​រុ​ស្ស៊ី​ចង់​រំដោះ ទីក្រុង​នេះ​ចេញពី​ការ​គ្រប់គ្រង​របស់​ប្រទេស​ទួ​រ​គី​។ កងទ័ព​រុ​ស្ស៊ី​ស្លាប់​១.៣០០​នាក់ ឯ ទួ​រ​គី​ស្លាប់​៣.០០០​នាក់ និង​២.០០០​នាក់ ទៀត​ក្លាយជា​ឈ្លើយសឹក​របស់​កងទ័ព​រុ​ស្ស៊ី ។
ឆ្នាំ​១៩៤៥
-​មេដឹកនាំ​ណា​ហ្ស៊ី​អា​ដុល ហ៊ី​ទ្លែ​រ និង ភរិយា អ៊ី​វា​ប្រូ​ន បាន​គេចខ្លួន​ទៅ​រស់នៅ ក្រោម​វិមាន​អធិការបតី​របស់​ខ្លួន​ដែល​មាន ជំរៅ​៨​ម៉ែត្រ​ចុះ​ទៅ​ក្រោម ។ ក្នុង​ការ​លាក់ ខ្លួន​ក្រៅពី​ហ៊ី​ទ្លែ​រ មាន​ប្រជាជន​ជា​ច្រើន និង គ្រូពេទ្យ​ផង​ដែរ​នៅ​ជាមួយ​ដោយ​គ្មាន​ទឹក និង​ភ្លើងអគ្គិសនី​ប្រើប្រាស់ ។ កន្លែង​លាក់ខ្លួន នេះ​គេ​ហៅ​ថា លេណដ្ឋាន​របស់​អធិការបតី តែ​ទោះបីជា​លំបាក​យ៉ាងណា​ក៏​មេដឹកនាំ​រូប នេះ​នៅ​តែ​ផឹក​តែ​មួយ​ថ្ងៃ​ពី​១០​ទៅ​១៦​កែវ ដែរ ។ ពេល​កំពុង​តែ​លំបាក​ក្នុង​ការ​រក​ទឹក​ផឹក នោះ ជា​រឿយ​ៗ​មាន​មនុស្ស​ចេញ​ទៅ​យក​ទឹក នៅ​ក្រៅ​លេណដ្ឋាន​សំរាប់​ឱ្យ​កូន ឬ​ក្មេង​ៗ​ផឹក តែ​ភាគច្រើន​មិន​ដែល​ឃើញ​មក​វិញ​ឡើយ ពីព្រោះ​ពេល​នោះ​ទីក្រុង​ប៊ែ​រ​ឡាំង​ដែល​មាន
វិមាន​អធិការបតី ដោយ​មាន​ហ៊ី​ទ្លែ​រ​កំពុង សម្ងំ​នៅ​ពីក្រោម ត្រូវ​រង​ការ​វាយប្រហារ​ពី កងទ័ព​សម្ព័ន្ធមិត្ដ​។ រហូត​ដល់​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​១៩៤៥ ទើប​ការ​លាក់ខ្លួន​របស់ ហ៊ី​ទ្លែ​រ​ត្រូវ​បាន​បញ្ចប់ ។
ឆ្នាំ​២០០១
-​លោក​ប្រធានាធិបតី​កុង​ហ្គោ (Congo) ឡូ​រ៉​ង់ ដេ​ស៊ី​រ៉េ កាប៊ី​ឡា ត្រូវ​បាន​គេ​ធ្វើឃាត នៅ​ទីក្រុង​គី​ន​សា​សា ក្នុង​វ័យ​៦១​ឆ្នាំ ដោយ អង្គរក្ស​របស់​លោក​ផ្ទាល់​ឈ្មោះ​រ៉ា​ស៊ី ឌី​កា​សេ រេ​កា និង​ក្រោយមក​អង្គរក្ស​ក្បត់​នោះ​ត្រូវ គេ​សំលាប់​ចោល ។ តំណែង​ប្រធានាធិបតី ក៏​ធ្លាក់​ទៅ​លើ​កូនប្រុស​របស់​លោក​ឈ្មោះ ចូ​សេ​ប ។ លោក​ឡូ​រ៉​ង់ កាប៊ី​ឡា ធ្វើ​ជា​ប្រ​ធា នា​ធិ​បតី​តាំងពី​ឆ្នាំ​១៩៩៧ ។ ការ​ស៊ើបអង្កេត ជុំវិញ​ការ​សំលាប់​លោក​ឡូ​រ៉​ង់ កាប៊ី​ឡា ត្រូវ បាន​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ក្មួយ​ប្រុស របស់​លោក​ឈ្មោះ​អេ​ឌី កា​ពេន ដែល​មាន ឋានន្ដរស័ក្ដិ​ជា​វរសេនីយ៍ឯក ។ ទាំង​ក្មួយ ប្រុស និង​មនុស្ស​២៥​នាក់​ទៀត​ត្រូវ​កាត់ ទោស​ប្រហារជីវិត និង​មនុស្ស​៦៤​នាក់​ផ្សេង ទៀត​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់ មួយ​ជីវិត ។
ឆ្នាំ​២០០៤
-​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង​បា​ម ជា​ក្រុង បុរាណ​របស់​ប្រទេស​អ៊ី​រ៉​ង់​បាន​សំលាប់​មនុស្ស ៤.៥០០​នាក់​។
-​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចាប់ ខ្លួន​មន្ដ្រី​កំពូល​ហុងកុង​ម្នាក់​មក​កាត់ទោស​ពី បទ​ចោទ​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​ចក្រភព​អង់ គ្លេ​ស ។
ឆ្នាំ​២០០៥
-​លោកស្រី​អា​ឌ្រី​យ៉ា​ណា អ៊ី​លី​ស្គូ ជនជាតិ រ៉ូ​ម៉ា​នី ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​សំរាប់​កុមារ បន្ទាប់​ពី​ចូល​និវត្ដន៍​បាន​ក្លាយជា​ស្ដ្រី​ទី​១​របស់ ពិភពលោក​ដែល​ឱ្យ​កំណើត​កូន​នៅ​ក្នុង​អាយុ ៦៦​ឆ្នាំ ។
ឆ្នាំ​២០០៧
-​ប្រទេស​ថៃ​បាន​កោះ​អញ្ជើញ​ឯកអគ្គ​រដ្ឋ ទូត​សិង្ហ​បុរី​ឱ្យមក​ជួប​ដើម្បី​ធ្វើការ​ប្រឆាំង ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ដោយ អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា ត្រា ដែល​ត្រូវ​បាន​គេ​ទំលាក់​ដោយ​ការ​ធ្វើ​រដ្ឋ ប្រហារ​នៅ​ឆ្នាំ​២០០៦ ៕