ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ចំណង​សាមគ្គីភាព មិត្ដភាព កិច្ច​សហប្រតិបត្តិការ​បន្ត

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​ខេត្តតាកែវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ដែល​មាន​ខេត្ត​ចំនួន​០៣​ចូលរួម ។ កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​កាល​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​ខេត្តតាកែវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ដែល​មាន​ខេត្ត​ចំនួន​០៣​ចូលរួម ។ កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​កាល​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​ពី​ប្រតិភូ​ខេត្ត​ទាំង​បី​នៃ​ប្រទេស​ទាំង​ពីរ​ប្រមាណ​៨០​រូប​ចូលរួម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត សមាជិកា​អប​ដំណើរ​ចំនួន​២០​រូប ដឹកនាំ​គណៈប្រតិភូ​លោក​ឧត្តមសេនីយ៍ត្រី ប៊ួ​យ ប៊ែ​ទឺ មន្ទីរ​នគរបាល​ខេត្ត​និ​សមាជិក​សមាជិកា​ជា​ច្រើន​ទៀត ។
លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា រយៈពេល​១​ឆ្នាំ​២០១៧ ខេត្ដ​ទាំង​៣(​ភាគី​ទាំង​២) បាន​ឯកភាព​គ្នា​ចូល​រួមការ​ការពារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន និង​ការពារ​តម្រុយ​បង្គោល​បំពេញបន្ថែម ដែល​គណកម្មការ​បោះបង្គោល​ខ័​ណ្ឌ​សីមា​ព្រំដែន​ថ្នាក់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ។ លោក​បាន​បន្ត​ថា​សភាពការណ៍​បទល្មើស​ពាក់ព័ន្ធ​ខេត្ដ​ទាំង​៣​មាន​លក្ខណៈ​ល្អ​ប្រសើរ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។

ទន្ទឹម​នោះ​ភាគី​ទាំង​២​បាន​បន្ដ​សហការ​គ្នា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​មុខសញ្ញា​ល្មើសច្បាប់​ផ្សេង​ៗ ជា​ពិសេស​បទល្មើស​ជួញដូរ​អាវុធ​គ្រឿងញៀន សេដ្ឋកិច្ច ជួញដូរ​មនុស្ស​ឆ្លងកាត់​ព្រំដែន ។ ស្នងការ​ខេត្ដ​ទាំង​៣ នៃ​ប្រទេស​ទាំង​២​ប្តេជ្ញា​បង្កើន​ចំណង​សាមគ្គីភាព មិត្ដភាព កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ​សំដៅ​ធានា​សន្ដិសុខ សណ្ដាប់ធ្នាប់​នៅ​តាម​តំបន់​ព្រំដែន​រវាង​នគរបាល​ខេត្ដ​ទាំង​៣ (​ភាគី​ទាំង​២) ឲ្យ​បាន​ឯកភាព​គ្នា និង​លើក​ទិស​ដៅ​សហរ​ប្រតិបត្ដិការ​បន្ដ​ទៅ​ទៀត ។

បន្ទាប់​ពី​កិច្ចប្រជុំ​អស់​រយៈពេល​១​ព្រឹក​ប្រកបដោយ​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួច​មក​នគរបាល​ខេត្ត​ទាំង​បី បាន​ជូន​កាដូរ​អនុស្សាវរីយ៍​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ