ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi អន់ចិត្ត​ពេល Neymar ឈរ​ថត​ជាមួយ Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា មិត្តភាព​រវាង Neymar និង Messi ត្រូវ​បាន​ប្រេះស្រាំ​បន្តិច​ម្តង​ៗ ក្រោយ​ពេល…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា មិត្តភាព​រវាង Neymar និង Messi ត្រូវ​បាន​ប្រេះស្រាំ​បន្តិច​ម្តង​ៗ ក្រោយ​ពេល Neymar ចាក​ចេញពី Barcelona ទៅ​កាន់ PSG ។ Messi ហាក់បីដូចជា​អន់ចិត្ត​ពេល​ឃើញ​មិត្តសម្លាញ់​របស់​ខ្លួន (Neymar) ទៅ​ឈរ​ថត​ជាមួយនឹង Ronaldo ដែល​ជា​គូប្រជែង​ប្រចាំ​ត្រកូល​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Best FIFA Award ។

នៅ​ក្នុង​រូប​នោះ Neymar បាន​ឈរ​ជាមួយនឹង​ឪពុក​របស់​ខ្លួន​ហើយនឹង​ជើង​ខ្លាំង Cristiano Ronaldo ។ គេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា Messi ហាក់បីដូចជា​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​របស់ Neymar ទាល់តែ​សោះ​នៅ​ពេល​មិត្ត​ចាស់​របស់​ខ្លួន​ទៅ​ត្រូវ​គ្នា​ជាមួយនឹង​គូប្រជែង ។

ជាមួយ​គ្នា​នេះ​ដែរ Messi បាន​ប្រាប់​ថា ពេល​ដែល​គ្មាន Neymar នៅ​ក្នុង​ក្រុម​ការ​លេង​មិន​បាន​ថយ​ចុះ​ទេ ។ គ្រាន់តែ​មានការ​ផ្លាស់​ប្តូរ​របៀប​លេង​តែ​ប៉ុណ្ណោះ ។ ការ​ការពារ​លើ​តារាង​នា​ពេល​នេះ​ល្អ​ជាង​មុន​ទៅ​ទៀត ។ នេះ​បើ​តាម​អ្វី​ដែល Messi លើក​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ