ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ហ៊ាន​ជះ​លុយ​១២០​លាន​ដុល្លារ​ប្រមាញ់​យក Anthony Martial ពី Man UTD

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Real Madrid ត្រៀម​លុយ​១២០​លាន​ដុល្លារ​ដើម្បី​ផ្ទេរ​យក​ខ្សែបម្រើ Anthony Martial ពី…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Real Madrid ត្រៀម​លុយ​១២០​លាន​ដុល្លារ​ដើម្បី​ផ្ទេរ​យក​ខ្សែបម្រើ Anthony Martial ពី Manchester United នៅ​រដូវ​កាល​ក្រោយ ។

នេះ​អាច​មក​ពី​ក្លឹ​ប​អធិរាជ​ស​លេង​មិនសូវ​បាន​ល្អ​នៅ​រដូវ​កាល​នេះ ទោះបីជា​មាន Ronaldo ក៏​ដោយ ។ អ្នកចាត់ការ​ក្លឹ​ប លោក Zinedine Zidane គ្រោង​នឹង​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ប្រយុទ្ធ​ឲ្យ​ឈ្នះ​ក្លឹ​ប​ដទៃ ។

សម្រាប់ Anthony ក៏​មិនសូវ​ជា​បាន​លេង​នៅ Manchester United ដែរ ដោយសារ​តែ​មាន​កីឡាករ​ខ្លាំង​ៗ​ច្រើន ដូច​ជា Lukaku, Ibrahimovic និង Rashford ជាដើម ។

គួរ​បញ្ជាក់​ថា Anthony បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៧​គ្រាប់​ក្នុង​ការ​ប្រកួត​១៩​លើក នៅ​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ