ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​បង្កើត​មូលនិធិ​ ទ្រទ្រង់​សិល្បៈ​បុរាណ​ប្រឈម​នឹង​ការ​បាត់បង់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ទម្រង់​សិល្បៈ​មួយ​ចំនួន​កំពុង​តែ​ប្រឈម និង​អាច​ឈាន​ទៅ​រក​ភាព​បាត់បង់​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្កើត​គណៈកម្មការ​មូលនិធិ​មួយ ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​នេះ ។ មូលនិធិ​នេះ​ផ្តោត​សំខាន់​ជា​ចម្បង​ទៅ​លើ​ទម្រង់​សិល្បៈ​មួយ​ចំនួន​ដូច​ជា ល្ខោន​យីកេ…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ទម្រង់​សិល្បៈ​មួយ​ចំនួន​កំពុង​តែ​ប្រឈម និង​អាច​ឈាន​ទៅ​រក​ភាព​បាត់បង់​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្កើត​គណៈកម្មការ​មូលនិធិ​មួយ ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​នេះ ។

មូលនិធិ​នេះ​ផ្តោត​សំខាន់​ជា​ចម្បង​ទៅ​លើ​ទម្រង់​សិល្បៈ​មួយ​ចំនួន​ដូច​ជា ល្ខោន​យីកេ បា​សាក់ ល្ខោនខោល និង​សិល្បៈ​បុរាណ ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​កំពុង​តែ​ជួប​បញ្ហា​ប្រឈម និង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​ក្នុង​ពេល​ដែល​ទម្រង់​សិល្បៈ​ទាំងនោះ​កំពុង​ធ្លាក់​ចុះ​ការ​គាំទ្រ​ពី​មហាជន ។

លោក​ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌ និង​ជា​លេខា​អចិ​ន្ត្រី​យ៍​នៃ​មូលនិធិ​ទ្រទ្រង់​សិល្បៈ​បុរាណ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា​គោលបំណង​ដែល​បង្កើត​មូ​និ​ធិ​នេះ​ឡើង​គឺ​ដើម្បី​ស្វែងរក​ប្រភព​ថវិកា​មួយ​ចំនួន​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​វិភាគទាន​របស់​រាជ​រដ្ឋាភិបាល​ផង និង​ការ​ចូលរួម​ពី​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដៃគូ​វិស័យ​ឯកជន​ផង​ដែរ ។

ថវិកា​ដែល​យើង​បាន​ប្រមូល​ទាំង​អស់នោះ នឹង​ប្រើប្រាស់​ផ្តោត​សំខាន់​ទៅ​លើ​ទម្រង់​សិល្បៈ​ជាតិ​ណា​ដែល​មាន​បញ្ហា​ប្រឈម​ខ្លាំង និង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់ ។ មូលនិធិ​នេះ​នឹង​ប្រើប្រាស់​សម្រាប់​ការ​លើ​ទឹកចិត្ត និង​ជំរុញ​ចំពោះ​អ្នក​បង្កើត​ស្នាដៃ​ថ្មី និង​អ្នក​ស្រាវជ្រាវ ហើយនឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ ។

មូលនិធិ​នេះ​ក៏​សំដៅ​ទៅ​លើ​ការ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស និង​ចូលរួម​អភិវឌ្ឍន៍ និង​អភិរក្ស​ទម្រង់​សិល្បៈ​ខ្មែរ​ផង​ដែរ ។​តាម​រយៈ​មូលនិធិ​នេះ​វា​ជា​ការ​លើកទឹកចិត្ត និង​ជំរុញ​ដល់​សិល្បៈ​មហាជន និង​អ្នក​ប្រតិបត្តិ​ករ​ផ្ទាល់ ព្រោះ​ពេល​ខ្លះ​ពួក​គេ​ទាំង​អស់នោះ​មាន​ទឹកចិត្ត​ក្នុង​ការ​ធ្វើ ប៉ុន្តែ​ដោយ​ខ្វះ​ធនធាន ។

លោក​ហាប់ ទូច ថ្លែង​ថា «​ដើម្បី​បង្កើត​មូលនិធិ​នេះ​ឡើង​បាន​យើង​ទាមទារ​ឲ្យ​មាន​ជា​គណៈកម្មការ​អន្តរក្រសួង​មួយ​ដើម្បី​ពិនិត្យ និង​បង្កើត​គោលនយោបាយ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​សម្លឹង​មើលទៅ​ទម្រង់​សិល្បៈ​ណាមួយ​ដែល​យើង​ត្រូវ​តែ​ជួយ ។

តាម​ពិត​មូលនិធិ​នេះ​គ្រាន់​ជា​ការ​រួមចំណែក​មួយ​ផ្នែក​ប៉ុណ្ណោះ ដោយនៅ​ក្នុង​នោះ​ក្រសួង​វប្បធម៌​ក៏​មាន​យន្តការ​ជា​ច្រើន​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ទម្រង់​សិល្បៈ​ទាំង​អស់នោះ​ផង​ដែរ​។​បច្ចុប្បន្ន​នេះ​មូលនិធិ​នេះ​ទើបតែ​ចាប់ផ្តើម​រៀបចំ​ប៉ុណ្ណោះ ដោយ​យើង​ត្រូវ​រៀបចំ​និ​តិ​វិធី​មួយ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មុន​ចាប់ផ្តើម​ដំណើរការ »​។

អ្នក​សម្តែង និង​ជា​គ្រូបង្ហាត់​ល្ខោនខោល​លោក​ហង់ ភូមិ​រ៉ា បាន​សាទរ​ចំពោះ​ក្រសួង​វ​ប្បៈ​ធម៌​ដែល​ខិតខំ​បង្កើត​មូលនិធិ​នេះ​ឡើង ព្រោះ​វា​ជា​បញ្ហា​ចំពោះ​មុខ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ដោះស្រាយ ។ យុវវ័យ​បច្ចុប្បន្ន​ហាក់​មិនសូវ​ចាប់អារម្មណ៍​ខ្លាំង​ឡើយ​ទៅ​លើ​ទម្រង់​​សិល្បៈ​បុរាណ​ខ្មែរ ជា​ពិសេស​គឺ​សិល្បៈ​ល្ខោនខោល​នេះ​ដែល​កត្តា​នេះ​ជា​បញ្ហា​ប្រឈម ។

លោក​ហេង ភូមិ​រ៉ា លើក​ឡើង​ថា «​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​បាន​ខិតខំ​ផ្សព្វផ្សាយ​បំផុស​ឲ្យ​មហាជន​ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ​ជា​បន្តបន្ទាប់ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ អ្វី​ៗ​បាន​តែ​មួយ​ខ្យល់​ប៉ុណ្ណោះ​សម្រាប់​​ការ​គាំទ្រ ។ បច្ចុប្បន្ន​យុវ​វ​ជន​មាន​រាប់​លាន​នាក់ តែ​អ្នក​មក​គាំទ្រ​លើ​ទម្រង់​សិល្បៈ​បុរាណ​មាន​មិន​ដល់​១​ម៉ឺន​នាក់​ផង ប៉ុន្តែ​យើង​នៅ​តែ​ខិតខំ​ថែរក្សា​នូវ​អ្វី​ដែល​យើង​មាន​នា​ពេល​នេះ បើ​មិន​អ៊ីចឹង​ទេ​យើង​រឹតតែ​បាត់បង់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ