ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​មាន​សមត្ថភាព​បង្កើត​គ្រឿងយន្ដ​កសិកម្ម

6 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ខណៈ​គ្រឿងយន្ដ​ភាគច្រើន​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​នៅ​វៀតណាម​សុទ្ធតែ​បាន​នាំ​ចូល ពេល​នេះ របកគំហើញ​ថ្មី​នៃ​ការ​ច្នៃប្រឌិត​ម៉ាស៊ីន​សម្រាប់​បម្រើ​ឲ្យ​កសិកម្ម ត្រូវ​បាន​កសិករ​វៀតណាម​បង្កើត​ឡើង​ក្រោម​ទស្សនវិស័យ​មួយ​គឺ «​ភ្លៀង បន្ទាប់​ពី​រាំង​ស្ងួត​» ។ ការ​ច្នៃប្រឌិត​នេះ​កំពុង​បង្ហាញ​នូវ​មុខមាត់​ថ្មី​មួយ​ក្នុង​វិស័យ​កសិកម្ម…

ទីក្រុង​ហូ​ជី​មិ​ញ ៖ ខណៈ​គ្រឿងយន្ដ​ភាគច្រើន​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​នៅ​វៀតណាម​សុទ្ធតែ​បាន​នាំ​ចូល ពេល​នេះ របកគំហើញ​ថ្មី​នៃ​ការ​ច្នៃប្រឌិត​ម៉ាស៊ីន​សម្រាប់​បម្រើ​ឲ្យ​កសិកម្ម ត្រូវ​បាន​កសិករ​វៀតណាម​បង្កើត​ឡើង​ក្រោម​ទស្សនវិស័យ​មួយ​គឺ «​ភ្លៀង បន្ទាប់​ពី​រាំង​ស្ងួត​» ។

ការ​ច្នៃប្រឌិត​នេះ​កំពុង​បង្ហាញ​នូវ​មុខមាត់​ថ្មី​មួយ​ក្នុង​វិស័យ​កសិកម្ម ដោយសារ​ពួក​គេ​អាច​​សន្សំ​ពេលវេលា​និង​តម្លៃ និង​ធ្វើ​ឲ្យ​សកម្មភាព​ដាំ​ដុះ​កាន់តែ​ប្រសើរ​ឡើង ។

លោក Pham Van Hat កសិករ​មក​ពី​ភាគ​ខាងជើង​នៃ​ខេត្ត Hai Duong ដែល​ធ្លាប់​ក្ស័យ​ធន​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ទៅ​លើ​អាជីវកម្ម​បន្លែ​ធម្មជាតិ និង​ខាតបង់​អស់​ប្រមាណ​ជាង​១៣​ម៉ឺន​ដុល្លារ បាន​និយាយ​ថា លោក​បាន​ចាប់ផ្ដើម​បើក​វាំងនន​ថ្មី បន្ទាប់​ពី​សម្រេចចិត្ត​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​អុ​ី​ស្រា​អែ​ល ដោយ​ធ្វើ​ជា​អ្នក​ដាំ​បន្លែ​ឲ្យ​គេ ។ ក្នុងអំឡុងពេល​នោះ លោក​បាន​ស្នើ​ជួប​អ្នកគ្រប់គ្រង ដោយ​លើក​ពី​គម្រោង​បង្កើត​ម៉ាស៊ីន​មួយ​ដែល​អាច​ជំនួស​កម្លាំង​មនុស្ស​បាន ថែម​ទាំង​ចំណេញ​ពេលវេលា​ទៀត ។

ក្រោយ​ពី​ទទួល​ការ​អនុញ្ញាត លោក​បាន​បង្ហាញ​នូវ​គ្រឿងយន្ដ​ដំបូង​របស់​លោក ដែល​អាច​ជំនួស​ការងារ​មនុស្ស​បាន​២៥​នាក់​ក្នុង​រយៈ​ពីរ​បី​ថ្ងៃ ។ ពេល​នោះ ក្រុមហ៊ុន​បាន​ដំឡើង​​ប្រាក់ខែ​ឲ្យ​លោក​ពី​១​ពាន់ ដល់​២.៥០០​ដុល្លារ​ក្នុង​១​ខែ ។ ក្រោយមក លោក​ក៏​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ ដោយ​ចាប់ផ្ដើម​បើក​រោងចក្រ​មួយ​ដើម្បី​បង្កើត​គ្រឿង​យន្ដ​កសិកម្ម​របស់​លោក​តែ​ម្ដង ។

ពេល​នេះ លោក​បាន​បង្កើត​គ្រឿងយន្ដ​កសិកម្ម​ជា​ច្រើន​ប្រភេទ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម ដូច​ជា ម៉ាស៊ីន​សាប ឬ​ព្រោះស្រូវ​ដើរ​ដោយ​ស្វ័យប្រវត្តិ​, ម៉ាស៊ីន​ដាក់​​ជី​, ម៉ាស៊ីន​ដាំពោត​, ដាំ​សណ្ដែក និង​បន្លែ​ជា​ច្រើន​ទៀត ដែល​សរុប​មាន​ប្រមាណ​៣០​ប្រភេទ ។

លោក​ថា ៖« ម៉ាស៊ីន​ដើរ​ដោយ​ស្វ័យប្រវត្តិ​នីមួយ​ៗ​អាច​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​បាន​៤០​នាក់ ខណៈ​ដែល​មនុស្ស​៤​នាក់​អាច​ដាំ​ដុះ​បាន​លើ​ដី​ទំហំ​១​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៥​នាទី​។ ចំណែក​ម៉ាស៊ីន​ទាំងនោះ​អាច​ដាំ​ដុះ​បាន​ទំហំ​ដី​ដល់​៨​ម៉ែត្រការ៉េ ដោយ​​ប្រើ​ពេល​ត្រឹមតែ​១​នាទី​ប៉ុណ្ណោះ » ។

ដោយ​មានការ​អភិវឌ្ឍ​ជា​បន្ដបន្ទាប់ គ្រឿងយន្ដ​កសិកម្ម​ទាំងនោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​​ទីផ្សារ​ជា​ច្រើន​ប្រទេស​រួម​មាន អា​ល្លឺ​ម៉​ង់​, អា​មេ​រិ​ក​, សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ