ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​សាន់ឌី​ ៖ ពួក​អ្នក​បោះ​ឆ្នោត​យល់ថា​លោក​អូបាម៉ា​​ធ្វើ​ការ​ងារ​បាន​ល្អ​

13 ឆ្នាំ មុន

អ្នកបោះ​ឆ្នោត​​​អាមេរិក​​​ភាគ​ច្រើន​​​មាន​ការ​ពេញ​ចិត្ត​​​​ចំពោះ​វិធី​​ចាត់​ចែង​របស់​លោក​​ប្រធានា​ធិបតី​​​បារ៉ាក់​​អូបាម៉ា​​​​​​​ក្នុង​ការ​គ្រប់​គ្រង​​​ និង​ដោះ​ស្រាយ​​​ទប់​ទល់​​ចំពោះ​ព្យុះ​​ដ៏​សាហាវ​​ឈ្មោះ​សាន់​ឌី​​​ SANDY ។​យោង​តាម​​​ការ​ស្ទាប​ស្ទង់​​មតិ​​របស់​វ៉ាស៊ីន​តោន​​ប៉ុស្តិ៍​​​​-ABC NEWSថា ​​​ក្នុង​ចំណោម​​មនុស្ស​ដែល​​​សាកសួរ​​​៧៨%​​​​យល់​ថា​​លោក​អូបា​ម៉ា​បំពេញ​ការ​ងារ​​​បាន​ល្អ​​ ឬ​ការ​ងារ​ល្អ​​​ពិសេស​ទៀត​​​ប្រឈម​​

អ្នកបោះ​ឆ្នោត​​​អាមេរិក​​​ភាគ​ច្រើន​​​មាន​ការ​ពេញ​ចិត្ត​​​​ចំពោះ​វិធី​​ចាត់​ចែង​របស់​លោក​​ប្រធានា​ធិបតី​​​បារ៉ាក់​​អូបាម៉ា​​​​​​​ក្នុង​ការ​គ្រប់​គ្រង​​​ និង​ដោះ​ស្រាយ​​​ទប់​ទល់​​ចំពោះ​ព្យុះ​​ដ៏​សាហាវ​​ឈ្មោះ​សាន់​ឌី​​​ SANDY ។​យោង​តាម​​​ការ​ស្ទាប​ស្ទង់​​មតិ​​របស់​វ៉ាស៊ីន​តោន​​ប៉ុស្តិ៍​​​​-ABC NEWSថា ​​​ក្នុង​ចំណោម​​មនុស្ស​ដែល​​​សាកសួរ​​​៧៨%​​​​យល់​ថា​​លោក​អូបា​ម៉ា​បំពេញ​ការ​ងារ​​​បាន​ល្អ​​ ឬ​ការ​ងារ​ល្អ​​​ពិសេស​ទៀត​​​ប្រឈម​​មុខ​នឹង​ព្យុះ​សាន់​ឌី​​ទល់នឹង​៤៤%​​​សម្រាប់​​លោក​មីត​រ៉ូមនី ។

​នេះ​​ជា​ព័ត៌​មាន​​ល្អមួយ​​សម្រាប់​​ប្រធានាធិបតី​​​ចប់​អាណត្តិ​ដែល​​ចុះ​ពិនិត្យ​​​ការ​ខូចខាត​​​នៅរដ្ឋ​ញូវ​ចឺស៊ី​​​ កាល​ពី​ថ្ងៃទី​៣១ តុលា​ ជា​មួយ​​នឹង​​មិត្ត​​របស់​លោក​រ៉ូមនី​​​គឺ​អភិបាល​​​​​​រដ្ឋ​នោះ​លោក​CHRIS CHRISTIE មុន​ពេ​ល​​​ចាប់​ផ្តើម​ឡើង​​វិញ​ជាផ្លូវ​​ការ​នូវ​យុទ្ធ​​នាការ​​ឃោសនា​​​របស់​លោក​នា​​ថ្ងៃ​ទី​​​១ វិច្ឆិកា​​​ ដោយ​នា​ថ្ងៃ​​នោះ​លោក​ត្រូវ​​​ទៅ​កាន់​​រដ្ឋ​វីស្កុន​ស៊ីន​ ​ណេវ៉ាដា និង​កូឡូរ៉ាដូ​ ។

​ខណៈ​សល់​ពេល​មិនដល់​១សប្តាហ៍​​​ទៀត​ផង​​​ដល់​ថ្ងៃ​បោះ​ឆ្នោត​​ប្រធានាធិបតី​​អាមេរិក​ ការ​ស្ទាប​ស្ទង់​​​​​មតិ​​ប្រចាំ​ថ្ងៃ​​មួយ​របស់​​​REUTERS-IPSOS ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ទី​៣១ តុលា គូស​បញ្ជាក់​​ថា លោក​អូបាម៉ា​​​នៅ​រក្សា​ការ​នាំ​មុខ​​លើ​លោក​មីត​រ៉ូម​នី​​ ។ តាម​ការ​ស្ទាប​ស្ទង់​​​នោះ​អ្នក​ចង់​បោះ​ឆ្នោត​ឱ្យ​លោក​អូបា​ម៉ា​​មាន​៤៧%​​ទល់​នឹង​៤៦%​​សម្រាប់​​លោក​រ៉ូមនី​​​ ។ លោក​​​អូបាម៉ា​​មាន​អ្នក​ចង់​បោះ​ឆ្នោត​​​ឱ្យ​នាំ​មុខ​​​៣​ពិន្ទុ​​លើលោក​រ៉ូម​នី​​​​នៅរដ្ឋ​​អូហៃយ៉ូ​ និង​២ពិន្ទុ​​នៅ​រដ្ឋ​​វៀជី​នៀ ។ នៅ​ផ្លរី​ដា​​​​អ្នក​ទាំង​២​​​​​មាន​ពិន្ទុ​​​​ស្មើ​គ្នា​​​ហើយ​នៅ​រដ្ឋ​​កូឡូរ៉ាដូលោក​រ៉ូមនី​​នាំមុខ​​១ពិន្ទុ​ ៕