ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​បំបែក​កំណត់​ត្រា Champions League ភ្លាម Ronaldo បាន​ឡាន​ថ្មី​មួយ​ភ្លាម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក Cristiano Ronaldo ទទួល​បាន​រថយន្ត Audi ថ្មីស្រឡាង​មួយ​គ្រឿង​ភ្លាម…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក Cristiano Ronaldo ទទួល​បាន​រថយន្ត Audi ថ្មីស្រឡាង​មួយ​គ្រឿង​ភ្លាម បន្ទាប់​ពី​បាន​បំបែក​កំណត់​ត្រា Champions League កាលពី​ថ្ងៃ​អង្គារ ។

រថយន្ត​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​អ្នក​ឧបត្ថម្ភ​ក្លឹ​ប​ក្រុមហ៊ុន​រថយន្ត Audi ។ Ronaldo ទទួល​បាន​រថយន្ត Audi ស៊េរី RS7 ដែល​មាន​តម្លៃ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជាមួយ​គ្នា​នេះ​ដែរ មិត្ត​រួម​ក្រុម​របស់​គេ ក៏​ទទួល​បាន​រថយន្ត Audi ដូច​គ្នា​ដែរ តែ​គ្រាន់តែ​ស៊េរី​ខុស​គ្នា ។

ក្នុង​នោះ​មាន​កីឡាករ Sergio Ramos ដែល​ទទួល​បាន​រថយន្ត Audi R8 Spyder ពណ៌​ស ដែល​មាន​តម្លៃ​ដល់​ទៅ​២៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ Gareth Bale និង Isco ទទួល​បាន​រថយន្ត Audi Q7 Sport ដែល​មាន​តម្លៃ​ត្រឹមតែ​៩៣,០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ។ ចំពោះ​ខ្សែបម្រើ Dani Ceballos និង Mateo Kovacic ទទួល​បាន​រថយន្ត​ថោក​ជាងគេ ម៉ូ​ដែល Audi Q7 ធម្មតា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ប្រកួត​ជាមួយនឹង Apoel Nicosia ក្លឹ​ប​អធិរាជ​សបាន​ស៊ី​៦​ទល់​នឹង​០ ដែល​ក្នុង​នោះ​មាន​គ្រាប់​របស់ Ronaldo ចំនួន​២​គ្រាប់ ។ មិត្ត​រួម​ក្រុម​របស់​គេ Karim Benzema បាន​ស៊ុត​ចូល​២​គ្រាប់ Luka Modric បាន​មួយ​គ្រាប់ និង Nacho Fernandez មួយ​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ