ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ganzberg Uber Fighters បង្ហាញមុខ​សមាសភាពគូប្រកួត​ប្រដាល់​អន្តរជាតិ​ថ្ងៃ​សុក្រ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សុក្រ ទី​២៤ វិច្ឆិកា នេះ កម្មវិធី​ប្រកួត​ប្រដាល់​ដែល​មាន​ឈ្មោះ​ថា Ganzberg Uber Fighters…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សុក្រ ទី​២៤ វិច្ឆិកា នេះ កម្មវិធី​ប្រកួត​ប្រដាល់​ដែល​មាន​ឈ្មោះ​ថា Ganzberg Uber Fighters បាន​បង្ហាញ​សមាសភាព​គូប្រកួត​ប្រដាល់​អន្តរ​ជាតិ​ដែល​ត្រូវ​ជួប​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​គឺ​គឹ​ម វាសនា និង​ឡុ​ង សំណាង អាច​ទៅ​រួច​អត់ ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​បន្តិចទៀត​នេះ ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

គឹ​ម វាសនា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ធ្លាប់​ប្រកួត​៥៨​ដង ឈ្នះ​៤៧​ដង ចាញ់​១០​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ក្វា​ង​ងិ​ន​ម៉​. រ៉ា​ជ​ផាត់​ម៉ូ ចម​ប៊ឹ​ង ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៩២​ដង ឈ្នះ​៦៥​ដង ចាញ់​២២​ដង ស្មើ​៥​ដង​និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ។ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា​ពី​មុន​មក​ទើប​គេ​ពិបាក​ប៉ាន់​ស្មានថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​។

ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ធ្លាប់​ប្រកួត​៥៨​ដង ឈ្នះ​៥០​ដង ចាញ់​៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ទួន​ប៉េ ឆ​.​ឆើត​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៥​ដង​ឈ្នះ​៦៧​ដង ចាញ់​១៦​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៩​ដង ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា​ជា​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ឡុ​ង សំណាង ទេ ។ ដូច្នេះ ចាំ​មើល​គូ​នេះ​អ្នក​ណា​មានសំណាង​ក្លាយ​ជា​អធិរាជ​នៅ​លើ​សង្វៀន​សម្រាប់​ការ​ប្រកួត​លើក​នេះ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ វី សា​វុ​ធ មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ ប្រកួត​ជា​លក្ខណៈ​សាកល​ជាមួយ​កីឡាករ សួន ស្រ​ម៉ៃ មក​ពី​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម និង​កីឡាករ ខេ​ម ច័ន្ទ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ គង់ ហូ​វ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ