ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុធ្វើឱ្យមានរឿងនេះកើតឡើង គឺ​កំពុងសង្ស័យមកពី​​​រោងចក្រ​​មួយ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ដោយ​មាន​កម្មករ​រោងចក្រ «​យ៉ា​ន់​ស៊ីហ្គា​មិន​» ប្រមាណ​ជាង​៣០​នាក់​បាន​ដួល​សន្លប់​បន្តបន្ទាប់ ដែល​គេ​កំពុង​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ធុំក្លិន​ថ្នាំ​ធ្វើ​តុទូ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ដោយ​មាន​កម្មករ​រោងចក្រ «​យ៉ា​ន់​ស៊ីហ្គា​មិន​» ប្រមាណ​ជាង​៣០​នាក់​បាន​ដួល​សន្លប់​បន្តបន្ទាប់ ដែល​គេ​កំពុង​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ធុំក្លិន​ថ្នាំ​ធ្វើ​តុទូ ចេញពី​រោងចក្រ «​ធីប ហា​យ​» ដែល​ស្ថិត​នៅ​ក្បែរ​គ្នានោះ ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ  ស្ថិត​នៅ​រោងចក្រ​​អគារ​លេខ​១២ ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទោះបីជា​យ៉ាងណា កម្មករ​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ភ្លាមៗ ដោយ​មិនទាន់​ដឹង​ថា មាន​ធ្ងន់ធ្ងរ ឬ​ស្រាល​​ប៉ុន្មាន​នាក់​នោះ​ទេ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ដើម្បី​រក​មូលហេតុ​ឱ្យ​
ច្បាស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ