រាជធានីភ្នំពេញ ៖ បងប្អូន២នាក់ជិះម៉ូតូមួយគ្រឿងមកពីញ៉ាំអាហារត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូបួនគ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្បែរវិទ្យាស្ថានអាស៊ីអឺរ៉ុប តាមបណ្តោយផ្លូវលេខ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះទី១- រៀល សនវិច្ជនា ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ។
ទី២- រៀល សាវតា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ នៅជាមួយគ្នាស្នាក់នៅផ្ទះលខ១៤៣ ផ្លូវលេខ១៦៣ សង្កាត់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿង ស៊េរី០១៣ ពណ៌ខ្មៅ ទើបនឹងចេញមកពីហូបអីនៅម្តុំស្ពានអាកាស៧មករា បំណងជិះត្រឡប់មកផ្ទះវិញ តាមបណ្តោយផ្លូវ២៥៧ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុខាងលើ បម្រុងជិះចូលផ្ទះស្រាប់តែលេចមុខជនសង្ស័យប្រមាណជា៨នាក់ ជិះម៉ូតូ៤គ្រឿងមិនចាំម៉ាកទេបានជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ រៀល សនវិជ្ជនា បានសម្រេចហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវិត្ថភាព ។ នៅក្នុងកាបូបស្ពាយនោះមានលុយចំនួន២៥០០ដុល្លារ ទូរស័ព្ទIPHONE៦ មួយគ្រឿង កុំទ្យូទ័រDELL១គ្រឿង និងសម្ភារមួយចំនួនទៀត ។
ក្រោយពេលជនរងគ្រោះបានទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវ
ច្បាប់ ៕
ចែករំលែកព័តមាននេះ