ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋ​អាមេរិក​ ៖ ក្រោយ​ព្យុះ​សាន់ឌី​​​​ដល់​ពេល​​ធ្វើ​តុល្យការ

13 ឆ្នាំ មុន

ព្យុះ​ដ៏កំណាច​​ឈ្មោះ សាន់​ឌី​ ដែល​វាយ​​ប្រហារ​​​យ៉ាង​​ខ្លាំង​ក្លា​បំផុត​​​លើ​សហរដ្ឋ​អាមេរិក​​​​នោះ​កាល​ពី​ថ្ងៃទី​​៣០ តុលា ​បាន​បោក​បក់​​​​បន្ត​ឆ្ពោះ​ទៅ​​កាណាដា​​តែ​វា​បាន​ចុះ​ថមថយ​​កម្លាំង​​​ហើយ​ ។​តុល្យការ​​បណ្តោះ​អាសន្ន​​​​ចុង​ក្រោយ​​ប្រកាស​​ដោយ​អាជ្ញាធរ​​​អាមេរិក​​​រៀប​រាប់​ពី​មនុស្ស​​ស្លាប់​​៣៩​នាក់​ ពិសេ​ស​នៅ​​​ក្រុង​ញូវ​យ៉ក​ ដែល​មាន​មនុស្ស​​​​ស្លាប់​១៨​នាក់​ និង​នៅ​រដ្ឋ​ញូវ​ចឺស៊ី​ ។

ព្យុះ​ដ៏កំណាច​​ឈ្មោះ សាន់​ឌី​ ដែល​វាយ​​ប្រហារ​​​យ៉ាង​​ខ្លាំង​ក្លា​បំផុត​​​លើ​សហរដ្ឋ​អាមេរិក​​​​នោះ​កាល​ពី​ថ្ងៃទី​​៣០ តុលា ​បាន​បោក​បក់​​​​បន្ត​ឆ្ពោះ​ទៅ​​កាណាដា​​តែ​វា​បាន​ចុះ​ថមថយ​​កម្លាំង​​​ហើយ​ ។​តុល្យការ​​បណ្តោះ​អាសន្ន​​​​ចុង​ក្រោយ​​ប្រកាស​​ដោយ​អាជ្ញាធរ​​​អាមេរិក​​​រៀប​រាប់​ពី​មនុស្ស​​ស្លាប់​​៣៩​នាក់​ ពិសេ​ស​នៅ​​​ក្រុង​ញូវ​យ៉ក​ ដែល​មាន​មនុស្ស​​​​ស្លាប់​១៨​នាក់​ និង​នៅ​រដ្ឋ​ញូវ​ចឺស៊ី​ ។

មនុស្ស​​​​៣នាក់​ត្រូវ​របួស កាល​ពី​ថ្ងៃទី​​៣០ តុលា ក្នុង​អគ្គិ​ភ័យ​​​​យ៉ាង​ធំ​មួយ​​ដែល​បំផ្លាញ​ផ្ទះ​ត្រូវ​ទឹក​ជន់​លិច​ប្រមាណ​​​​ជា​១០០ខ្នង​​នៅ​ទល់​មុខ​នឹង​មាត់​សមុទ្រ​​ក្នុង​សង្កាត់​​​​​QUEENS ក្រុង​ញូវ​យ៉ក​ ។ ចំណែក​​មន្ទីរ​ពេទ្យ​​TISH HOSPITAL នៃ​សាកល​វិទ្យាល័យ​​ញូវ​យ៉ក​​​អ្នក​ជំងឺ​​ប្រមាណ​​ជា​២០០នាក់​​​ត្រូវ​ជម្លៀស​​ចេញ​ដោយ​សារ​តែ​​គ្មាន​ភ្លើង​​​អគ្គិសនី​​ទាំង​​ភ្លើង​បម្រុង​ ។ នៅ​សង្កាត់​​ម៉ាន់​​ហាតាន់​​​​ដង​ស្ទូច​​​មួយ​នៅ​ឯការ​ដ្ឋាន​​​សាង​សង់​​អគារ​កម្ពស់​​​៩០​ជាន់​​​មួយ​បាន​បាក់​​ត្រង់​ជាន់​ទី​៧៣​ដោយ​សារ​ខ្យល់​​​ខ្លាំង​ហើយ​នៅយោល​យ៉ាង​គ្រោះ​ថ្នាក់​​​ពីលើ​វិថី​​សំខាន់​មួយ ។

ដោយសារ​​ព្យុះ​នេះ​រលក​ខ្លាំង​​​ធ្វើ​ឱ្យ​ទំនប់​មួយ​នៅ​រដ្ឋ​ញូវ​​ចឺស៊ី​​ត្រូវ​បាក់​ ។ ប្រធានាធិបតី​​​អាមេ​រិក​​​លោក​បារ៉ាក់​​​អូបាម៉ា​ នឹង​ទៅ​កាន់​​​រដ្ឋ​ញូវ​​ចឺស៊ី​​ដែល​រង​ការ​ប៉ះពាល់​​ខ្លាំង​ដោយសារ​​​​ព្យុះ​នេះ​ ។ លោក​អូបាម៉ា​​ទៅ​កាន់​​រដ្ឋនោះ​នា​ថ្ងៃទី​​៣១ តុលា។​ក្រោយ​ព្យុះ​​ពលរដ្ឋ​ក្រុង​ញូវ​យ៉ក​​​ជា​ច្រើន​សិប​ពាន់​នាក់​នៅ​ពុំ​ទាន់​មាន​អគ្គិសនី​​​ប្រើ​ប្រាស់​​​ឡើង​វិញ​​នៅឡើយ​ ។ រថយន្ត​បឺស​មួយ​ចំនួន​ចាប់​ផ្តើម​​​រត់​វិញ​​ក៏​ប៉ុន្តែ​​បណ្តា​សាលា​រៀន​នៅ​តែ​បិទ​ទ្វារ​​​​ ។ នា​​ថ្ងៃ​ទី​៣១ តុលា ​ស្ពាន​ទាំង​ឡាយ​ភ្ជាប់​ពី​សង្កាត់​​​ម៉ាន់​ហាតាន់​​ទៅកាន់​​កន្លែង​ផ្សេង​ៗ​​នៃ​ទី​ក្រុង​​​ញូវ​យ៉ក​​​​​ក៏​បាន​បើក​ឡើង​វិញ​ដែរ ។ ព្រលាន​យន្ត​ហោះ​​​JFK អាំច​នឹង​បើក​វិញ​នា​ថ្ងៃទី​៣១ តុលា ​។ ចំណែក​​​មេត្រូ ដែល​ត្រូវ​ទឹក​ជន់លិច​​​​ ឬ​ត្រូវ​ទឹក​សមុទ្រ​​​ចូល​នឹង​នៅ​បិទ​​ទ្វារ​​បន្ត​៣​ទៅ​៤​ថ្ងៃ​​​ទៀត​ ។ មេត្រូ​ក្រុង​ញូវ​យ៉ក​​ដឹក​អ្នក​ដំណើរ​​​​គិត​ជា​មធ្យម​​​ក្នុង​​​ថ្ងៃ​ប្រមាណ​ជា៥,៣​លាន​នាក់ ហើយ​​ភាព​ច្របូក​​ច្របល់​​​ពិត​ជា​មាន​​​ព្រោះ​ពលរដ្ឋ​​ក្រុង​ញូវ​យ៉ក​​​​​ពឹង​ផ្អែក​​លើ​មេត្រូ​​ដើម្បី​​ជិះ​ទៅ​ធ្វើការ​ ។

នៅ​រដ្ឋ​​ញូវ​ចឺស៊ី​បើតាម​អភិបាល​​​រដ្ឋនេះ​លោក​​CHRIS CHRISTIEថា ​ទឹក​ប្រាក់​​​នៃការ​ខូច​ខាត​​​ មិន​អាច​គណនា​​​​បាន​ ។ ខុទ្ទកាល័យ​​ក្រុម​ប្រឹ​ក្សា​​IHS GLOBAL INSIGHT ប៉ាន់​ប្រមាណ​​​​ការ​ខូច​ខាត​​​​ទ្រព្យ​សម្បត្តិ​​ថា មាន​ប្រមាណ​ជា​​២០​ពាន់​លាន​​​​ដុល្លារ​ និង​ការ​បង់​ខាត​ការ​រក​ស៊ី​​​ថា មាន​​ពី​១០​ទៅ​​៣០​ពាន់លាន​ដុល្លារ ។​នៅក្រុងញូវយ៉ក​​​សង្កាត់​ម៉ាន់​ហា​តាន់​​​​ដែល​មាន​ជា​ពិសេស​​ទី​ស្នាក់ការ​​ផ្សារ​ហ៊ុន​អាមេរិក​​​WALL STREET មាន​ទឹក​ជន់​ឡើង​ជិត​ដល់​​៤ម៉ែត្រ​​ដោយ​លិច​ផ្លូវ​ថ្នល់​ទាំង​ឡាយ​​ ទី​តាំង​​កំពុង​​​សាង​សង់​​នៅ​ឯ​មជ្ឈ​មណ្ឌល​​​​ពាណិជ្ជកម្ម​​​​ពិភព​លោក​​​WTC រូងមេត្រូ និង​ផ្លូវ​​រូង​​ក្រោម​ដី​ទាំង​ឡា​យ​ ។​ពេល​ព្យុះ​​​កំពុង​វាយប្រហារ​​​​ពលរដ្ឋ​​អាមេរិក​​​​រហូតដល់​​​៨,២​លាន​នាក់​​​គ្មាន​អគ្គិសនី​​​ប្រើ​ប្រាស់​​​។ ព្រលាន​យន្តហោះ​​​ស្ទើរ​ទាំង​អស់​​​​នៅ​ភាគ​ឦសាន​​​អាមេរិក​​​នៅតែ​​បិទ​ទ្វារ​​ ហើយជើង​ហោះ​​ហើរ​ដល់​ទៅ​ជិត​​​​៦.០០​០​ជើង​​​ត្រូវលុប​ចោល​​​សម្រាប់​​​ថ្ងៃទី​​៣០ តុលា តែ​មួយ​គត់ ។