ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កូរ៉េ​ខាងជើង​ទណ្ឌកម្ម​ថ្មី​ៗ​របស់​អា​មេ​រិ​ក​ប្រឆាំង​បណ្តា​សហគ្រាស

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ពី​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​បណ្តា​សហគ្រាស​កូរ៉េ​ខាងជើង ព្រមទាំង​ប្រឆាំង​បណ្តា​សហ​គ្រាស​​ចិន​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​កាន់តែ​ឯកោ​ថែម​ទៀត ហើយ​សង្ឃឹមថា បែប​នេះ​នឹង​ចាប់បង្ខំ​ប្រទេស​នោះ ឱ្យ​ព្រម​ចរចា​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន…

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ពី​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​បណ្តា​សហគ្រាស​កូរ៉េ​ខាងជើង ព្រមទាំង​ប្រឆាំង​បណ្តា​សហ​គ្រាស​​ចិន​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​កាន់តែ​ឯកោ​ថែម​ទៀត ហើយ​សង្ឃឹមថា បែប​នេះ​នឹង​ចាប់បង្ខំ​ប្រទេស​នោះ ឱ្យ​ព្រម​ចរចា​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ។

លោក STEVE MNUCHIN រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ទណ្ឌកម្ម​ថ្មី​ទាំងនេះ​សំដៅលើ​បណ្តា​សហគ្រាស​ចិន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង ដែលមាន​ទឹកប្រាក់​ដល់​ច្រើន​រយ​លាន​ដុល្លារ ។ សរុបជនជាតិ​ចិន​ម្នាក់ ក្រុម​ហ៊ុន និង​ស្ថាប័ន​១៣ ព្រមទាំង​នាវា​២០​គ្រឿង ទទួល​រង​ទណ្ឌកម្ម​ទាំង​នេះ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​បញ្ចូល​ប្រទេស​កូរ៉េ​ខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​អា​មេ​រិ​ក​នៃ​បណ្តា​រដ្ឋ ដែល​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម​ដែល​ជំរុញ​ឱ្យ​មានទណ្ឌ​កម្ម​ខ្លាំង​ថ្មី​ៗ​ទៀត ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON អះអាង​ថា ទណ្ឌកម្ម​អន្តរជាតិ​ទាំងឡាយ​ដែល​អនុម័ត ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​ៗ ព្រមទាំង​បណ្តា​ទណ្ឌកម្ម​ជា​ឯកតោភាគី​ទាំងឡាយ​សម្រេច​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ចាប់ផ្តើម​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ខ្លាំង​លើ​សេដ្ឋ​កិច្ច​កូរ៉េ​ខាងជើង​ហើយ ។

កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ក្រសួង​រតនាគារ​អា​មេ​រិ​ក​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អា​ហរ​ណ​-​នី​ហរ​ណ​៤​របស់​ចិន ព្រមទាំង​ម្ចាស់​ដែល​ជា​ជនជាតិ​ចិន​ម្នាក់ ។ ក្រុមហ៊ុន​ចិន​ទាំង​៤​នោះ​គឺ​ក្រុមហ៊ុន DANDONG KEHUA ECONOMY AND TRADE CO.LTD ក្រុម​ហ៊ុន DANDONG XIANGHE TRANDING CO.LTD និង​ក្រុមហ៊ុន DANDONG HONGDA TRADE CO.LTD មាន​ឯកទេស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​កុំព្យូទ័រ​យួរដៃ និង​រ៉ែ ព្រមទាំង​លោក SUN SIDONG និង​សហគ្រាស DANDONG DONGYUAN INDUSTRIAL CO. LTD របស់​លោក​ដែល​នាំ​ចេញ​ទៅ​កាន់​កូរ៉េ​ខាងជើង ។

ចំពោះ​ខាង​កូរ៉េ​ខាងជើង ទណ្ឌកម្ម​ថ្មី​ៗ​សំដៅ​លើ​បណ្តា​រដ្ឋបាល ទីភ្នាក់ងារ និង​បណ្តា​សហ​គ្រាស​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ ។ នាវា​២០​គ្រឿង​ដោត​ទង់ជាតិ​កូរ៉េ​ខាងជើង ក៏​រង​ទណ្ឌកម្ម​ថ្មី​ទាំង​នេះ​ដែរ ព្រោះ​ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស​ថា ចូលរួម​ក្នុង​យុទ្ធសាស្ត្រ​នៃ​របប​កូរ៉េ​ខាងជើង​ពង្វាង​ទណ្ឌកម្ម​អន្តរជាតិ ។ រួច​ក្រុមហ៊ុន KOREA SOUTH-SOUTH COOPERATION CORPORATION ជា​ក្រុមហ៊ុននាំចេញ​ពលករ​កូរ៉េ​ខាងជើង ពិសេស​ទៅ​ចិន រុ​ស្ស៊ី កម្ពុជា និង​ប៉ូ​ឡូញ ដើម្បី​រក​ចំណូល​សម្រាប់​ប្រទេស​ក៏​ជាប់​ទាក់ទិន​នឹង​ទណ្ឌកម្ម​ថ្មី​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ