ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ប្រុសស្រីចំនួន៩នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ចៃដន្យ និងកម្រកើតមានមួយ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ តុលា ខណៈពេលគេបាញ់កាំជ្រូច ហើយធ្លាក់ត្រូវគោយន្ត១គ្រឿងដែលមានផ្ទុកកាំជ្រូចដែរនោះ បណ្តាលឱ្យរងរបួសតែម្តង ។
ហេតុការណ៍នេះកើតឡើងក្នុងវត្តអង្គមេត្រី ស្ថិតក្នុងភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាបៀរ ដែលនៅយប់កើតហេតុក្នុងវត្តខាងលើបានប្រារព្ធពិធីបុណ្យចេញព្រះវស្សា និងមានការបាញ់កាំជ្រូចអបអរសាទរផងដែរ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ពេលមនុស្សម្នាជាច្រើនមកចូលរួមលេងសប្បាយក្នុងពិធីបុណ្យដែលមានការបាញ់កាំជ្រូចផង ខណៈកំពុងបាញ់ស្រាប់តែមានកាំជ្រួចមួយគ្រាប់មិនហោះឡើងទៅលើ បែរជាប្លាតទៅ ធ្លាក់ត្រូវគោយន្តមួយគ្រឿងដែលផ្ទុកកាំជ្រូកតូចៗជាង១០០គ្រាប់ និងមានមនុស្សក្មេងចាស់ប្រុសស្រីអង្គុយនៅលើនោះយ៉ាងច្រើន ក៏បណ្តាលឱ្យផ្ទុះរបួស៩នាក់ ក្នុងនោះធ្ងន់៣នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ទាំងយប់ផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ