ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ទម្លាក់ Cavani យក​សិទ្ធ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ផ្តាច់មុខ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​អ្នកមាន​បារាំង PSG លោក Unai Emery បាន​សម្រេចចិត្ត​ប្រគល់​តួនាទី​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដល់…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​អ្នកមាន​បារាំង PSG លោក Unai Emery បាន​សម្រេចចិត្ត​ប្រគល់​តួនាទី​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដល់ Neymar ។ អតីត​អ្នក​ទទួល​បន្ទុក​ខាង​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ PSG គឺ​កីឡាករ Edinson Cavani ត្រូវ​បាន Neymar ដណ្តើម​តំណែង​ជំនួស​ហើយ ព្រោះថា Neymar អាច​ផ្តាច់មុខ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីណា​ដែល​មាន​ចម្ងាយ​ចាប់ពី​១២​យ៉ា​ត ។

បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូល​ទី​ឈ្នះ Nantes ជាមួយនឹង​លទ្ធផល​៤​ទល់​នឹង​១​អ្នកចាត់ការ​ក្រុម លោក Unai Emery បាន​សម្រេចចិត្ត​ឲ្យ Neymar ជា​អ្នកធ្វើការ​ងារ​ជំនួស Edinson ដែល​ធ្លាប់តែ​ជា​អ្នក​ស៊ុត​ប៉េ​ណា​ល់​ទី​លេខ​មួយ​របស់ PSG ។

គួរ​បញ្ជាក់​ថា កន្លង​មក​មាន​ភាព​ច​ម្រូ​វ​ចម្រាស់​រវាង Neymar និង Edinson ចំពោះ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី តែ​នា​ពេល​នេះ​អ្វី​ៗ​បាន​ប្រសើរ​ហើយ​ទោះបីជា Neymar មិនសូវ​ជា​សប្បាយចិត្ត​ចំពោះ​ជីវិត​នៅ​ប្រទេស​បារាំង​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ