ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធកីឡាវាយសីកម្ពុជា​ចេញសេចក្តីជូនដំណឹង​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាសហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​ប្រកាស​ជូនដំណឹង​ដល់​បណ្ដា​សមាគម និង​ក្លិប​កីឡា វាយ​​សី​ក្នុង​រាជធានី ខេត្ត ក្រុង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាសហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​ប្រកាស​ជូនដំណឹង​ដល់​បណ្ដា​សមាគម និង​ក្លិប​កីឡា
វាយ​​សី​ក្នុង​រាជធានី ខេត្ត ក្រុង ក្រោម​ឱវាទទាំងអស់​ឱ្យ​បាន​ជ្រាប​ស្ដី​ពី​ការ​រៀបចំ​ការ​ប្រកួត កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៧​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ធ្នូ​នៅ​ទីលានកីឡា​វាយ​សី​ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

លោក​ឧត្តមសេនីយ៍ ជាម សុភា អគ្គ​លេខាធិ​ការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង​ជា
មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹងថា សមាគម និង​ក្លិប​កីឡា​វាយ​សី​ជា​សមា​ជិកដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​ទាំងអស់​ដែល​មាន​បំណង​ចូលរួមប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៧សូម​មក​ដាក់​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​២៧ វិច្ឆិកានៅ​ការិយាល័យ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាស្ថិត​នៅ​អគារ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា​ជាន់​ទី​២ ។ ចំពោះ​ឯកសារ​ដែល​ត្រូវភ្ជាប់​មក​ជាមួយ​មាន​ពាក្យ​ស្នើ​សុំ​ចូលរួម​ប្រកួត២​ច្បាប់ បញ្ជីរាយនាម​ប្រតិភូ​ដឹកនាំ គ្រូបង្វឹកកីឡាករ កីឡាការិនី​ចំនួន​២​ច្បាប់ កិច្ចសន្យា​២​ច្បាប់ ប្រវត្តិរូប​កីឡាករ កីឡាការិនី​ម្នាក់​ៗ២​ច្បាប់ និង​រូបថត​៣x៤ និង​៤x៦​ចំនួន​២​សន្លឹក ។ ចំពោះ​ព័ត៌មាន​លម្អិត​ផ្សេង​ៗ​អាចទាក់ទង​ផ្ទាល់​នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ ។

ចំណែក​វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មានប្រកួត​វាយ​ជា​ក្រុម​បុរស​(Men’s Team Events) និង​ប្រកួត​វាយ​គូ (2 Doubles) ។ រីឯ​វិញ្ញាសា​ប្រកួត​ឯកត្តជន​មាន​បុរស​អាយុ​១៩​ឆ្នាំ​ឡើង យុវជន​អាយុ​១៩​ឆ្នាំ​ចុះ យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ។

លោក ជាម សុភា បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ប្រាក់​រង្វាន់​ឆ្នាំ​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន គឺ​ចំណាត់ថ្នាក់​ក្រុម​លេខ​១​ទទួល​បាន​៧៥​ម៉ឺន​រៀល លេខ​២​ទទួល​បាន​៥០​ម៉ឺន​រៀល និង​លេខ​៣​ទទួល​បាន​៤០​ម៉ឺន​រៀល ។ ប្រកួត​វាយ​គូ លេខ​១​ទទួល​បាន​៤០​ម៉ឺន​រៀល លេខ​២​ទទួល​បាន​៣០​ម៉ឺន​រៀល និង​លេខ​៣​ទទួល​បាន​២០​ម៉ឺន​រៀល ។ ប្រកួត​ឯកត្តជន លេខ​១​ទទួល​បាន​២០​ម៉ឺន​រៀល លេខ​២​ទទួល​បាន​១៥​ម៉ឺន​រៀល និង​លេខ​៣​ទទួល​បាន​១០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ