ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី២នាក់​រត់​ដេញ​​ចាប់អោបគ្នា​​យំសស្រាក់ ខណៈ​នារីម្នាក់​​ប៉ុនប៉ង​​រត់​ចូល​​រថយន្តសម្លាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ហេតុការណ៍​​​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​មួយកើតឡើង ខណៈ​នារីម្នាក់​ព្យាយាម​​​រត់​ចូល​​រថយន្ត​សម្លាប់​ខ្លួន ​ធ្វើ​ឱ្យ​នារី​ម្នាក់​ទៀត​​រត់​ដេញ​​ចាប់អោប​គ្នា​​ឈរ​យំ​សស្រាក់​នៅលើ​​កំណាត់​​ផ្លូវលេខ​២៧១ មុខ​ខ្លោងទ្វារ​​​វត្តសន្សំ​​កុសលក្នុង​​សង្កាត់បឹងទំពុន ខណ្ឌ​​មាន​ជ័យ ​វេលាម៉ោង៤ និង​៤៥នាទីទៀប​ភ្លឺ​ថ្ងៃទី​២៩​ តុលា ។

សាក្សី​បានឱ្យ​ដឹង​ថា មុនពេលកើតហេតុ​​​នារី​២នាក់​​អាយុក្រោម២០​ឆ្នាំ ម្នាក់​​ពាក់អាវ​​ដៃ​​វែងពណ៌ខ្មៅ ​និងម្នាក់​ទៀត​​​ពាក់​អាវ​​ដៃវែង​​ឆ្នូត​ខ្មៅលាយស ​បានរត់ដេញ​ចាប់នៅលើ​កំណាត់​​ផ្លូវលេខ​២៧១ ​ក្នុងទិសដៅ​​​ពីកើតទៅលិច ​លុះមកដល់មុខវត្ត​​សន្សំ​កុសល​​​​​នារី​ពាក់​អាវ​ពណ៌ខ្មៅ ​​ព្យាយាម​រត់​​ចូល​​រថយន្ត​​​អ្នក​ដំណើរ​​​តាម​ផ្លូវ ប៉ុនប៉ង​សម្លាប់ខ្លួន ធ្វើ​ឱ្យ​​នារី​​ពាក់អាវ​ឆ្នូតពណ៌​​​ស​រត់​ដេញ​​តាម​ចាប់​​ និងបាន​ឈរ​យំ​​អោបគ្នា​សស្រាក់ ។

​យ៉ាងណាមិញ​​​​អ្នក​ឃើញហេតុការណ៍​​នាំ​គ្នា​សាកសួរ​​មានរឿងអី បានជា​ចង់សម្លាប់ខ្លួនបែបនេះ ​​តែនារី​​ទាំងពីរ​នាក់​មិននិយាយ​​ស្តីអ្វី​ទាំង​អស់​បាននាំគ្នា​​ដើរចេញ​​​ពីកន្លែង​កើតហេតុ​តែម្តង ។ ​​ក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋ​​បាននាំគ្នា​ស្តីបន្ទោស​ថា ​បើ​ចង់​ស្លាប់កុំនាំ​គ្នា​មករត់​ចូល​រថយន្ត​ដែល​គេកំពុង​តែបើកបរ​​​បែបនេះ នាំឱ្យគ្រោះថ្នាក់​ដល់​អ្នក​ដទៃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕