ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងមិន​ដឹងរត់ដល់ណា​ទេ អ្នក​ជិះជិត​​ឡាន​ធំ​នេះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ ខណៈ​រថយន្ត​​ដឹក​អង្ករធុនធំ​​មួយ​គ្រឿង ពេល​បើក​​មក​ដល់​​ពាក់កណ្តាល​ស្ពាន​ បម្រុងចុះក្រោម​​ត្រូវអ្នកបើក​បរ​ទប់​​ចង្កូត​អត់​ទាន់ ក៏​ត្រូវ​​បង្ខំចិត្ត​ទាញ​ចង្កូត​​ជ្រុល​ទៅបុក​​ម៉ូតូ​កង់​៣​មួយ​គ្រឿង និង​បង្កាន់ដៃ​ស្ពាន បណ្តាល​ឱ្យ​រង​ការ​ខូចខាត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ ខណៈ​រថយន្ត​​ដឹក​អង្ករធុនធំ​​មួយ​គ្រឿង ពេល​បើក​​មក​ដល់​​ពាក់កណ្តាល​ស្ពាន​ បម្រុងចុះក្រោម​​ត្រូវអ្នកបើក​បរ​ទប់​​ចង្កូត​អត់​ទាន់ ក៏​ត្រូវ​​បង្ខំចិត្ត​ទាញ​ចង្កូត​​ជ្រុល​ទៅបុក​​ម៉ូតូ​កង់​៣​មួយ​គ្រឿង និង​បង្កាន់ដៃ​ស្ពាន បណ្តាល​ឱ្យ​រង​ការ​ខូចខាត និងជាប់គាំង​​តែ​ម្តង ។ ​ប៉ុន្តែ​ចាត់​ទុក​ជា​សំណាង​ល្អផង​ដែរ  ដែល​​មិន​មាន​មនុស្ស​ណា​ម្នាក់ត្រូវ​រងគ្រោះថ្នាក់ ។

ហេតុ​ការណ៍​​​​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។

ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ស្គាល់​អ្នកបើកបរ​នៅឡើយ​ទេ ដោយកម្លាំងនគរបាល​ចរា​ចរណ៍​​កំពុង​ចុះ​អន្តរាគមន៍​ហើយ និង​មាន​ការ​​កក​​ស្ទះ​ចរាចរណ៍​ខ្លាំងទៀតផង ។

  1. មានមតិពីមហាជនជាច្រើននិយាយថា ពេល​ធ្វើ​ដំណើរ​នៅជិត​រថយន្តធំៗម្តង ពិតជាគួរ​អោយភ័យខ្លាច ​ព្រោះ​​​អ្នកបើកបរ​​ភាគ​ច្រើន ​មិន​សូវ​​មានទំនួល​ខុស​ត្រូវ​និង​​ប្រុង​ប្រយ័ត្ន​​ទេ គឺ​ច្រើន​​តែ​​មាន​ល្បឿន​លឿនណាស់​ ។ ហើយ​បើ​​​​បាន​បង្ក​រួច ដឹង​តែ​រត់​បាត់​ស្រមោល​​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ