ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួង​ការងារ ​ចេញ​ញត្តិ​ថ្កោលទោស​សង្គ្រាមឈ្លានពាន​របស់​ថៃ​មក​លើ​អធិបតេយ្យភាព​នៃព្រះរាជាណាចក្រ​កម្ពុជា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់ឃ្នង​របស់​យោធា​ថៃ…

រាជធានីភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់ឃ្នង​របស់​យោធា​ថៃ ដែល​បាន​ឈ្លានពាន​មក​លើ អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស បាន​បន្ត​បាញ់ប្រហារ​មក​លើ​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់​នៅ​តាម បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​។

“​ការ​ឈ្លានពាន​របស់​ថៃ ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល​និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវ ព្រៃផ្សៃ បាន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុ​ជាមួយ​ចំនួន​រង​របួស ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុស​ស្រី​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព​បណ្ដោះអាសន្ន​ភ្លាម​ៗ”​។​នេះ​បើ​តាម​ញត្តិ​របស់​ក្រសួង​ការងារ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤​ដដែល​។

បើ​តាម​ក្រសួង​ការងារ ភាគី​ថៃ​ម្តង​ហើយ​ម្ដងទៀត​បាន​រំលោភ​បំពាន​លើ បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់ ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​រំលោភ​បំពាន​សេចក្ដី ថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ និង​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្ដរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ ពិតប្រាកដ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុ​ស​ញ្ញ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កម្លាំង​អាវុធ សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ប្រកបដោយ​យុ​ត្តិ​​ធម៌ ៕ អត្ថបទសហការ

WP Twitter Auto Publish Powered By : XYZScripts.com