ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលរាជធានីភ្នំពេញ បន្ត​នាំ​អំណោយសប្បុរសជន ​ទៅ​ប្រគល់​ជូន​វីរ​កងទ័ព​ជួរ​មុខ និងប្រជាពលរដ្ឋភៀសសឹក

8 ម៉ោង មុន

ខេត្តព្រះ​វិហារ ​៖ អំណោយជា​ស្បៀងអាហារ និង​សម្ភារចាំបាច់​ ចំនួន​២​កុងតឺន័រ មាន​ប្រមាណ​២៤​មុខ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បានពីសប្បុរសជន ស្ថាប័នរដ្ឋ អាជ្ញាធរ​ខណ្ឌ…

ខេត្តព្រះ​វិហារ ​៖ អំណោយជា​ស្បៀងអាហារ និង​សម្ភារចាំបាច់​ ចំនួន​២​កុងតឺន័រ មាន​ប្រមាណ​២៤​មុខ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បានពីសប្បុរសជន ស្ថាប័នរដ្ឋ អាជ្ញាធរ​ខណ្ឌ មន្ទីរ អង្គភាព គណៈកម្មការ​គ្រប់គ្រង​ផ្សារ​នានា ​និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​បាន​នាំ​យក​មក​ប្រគល់​ជូន វីរ​កងទ័ព​ជួរ​មុខ និង​វីរ​នគរបាល​ការពារ​ព្រំដែន ខេត្តព្រះវិហារ ។

អំណោយ​ និង​សម្ភារខាងលើ​នេះ ត្រូវ​បានលោក ឯក ឃុន​ដឿ​ន អភិបាលរង តំណាងលោក ឃួ​ង ស្រេង អភិបាល​រាជ​នី​ភ្នំពេញ នា​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ នាំ​យក​មក​ប្រគល​ល់​ជូនតំណាង​វីរ​កងទ័ព​ជួរ​មុខ និង​វីរ​នគរបាល​ការពារ​ព្រំដែន ទិស​ខេត្តព្រះវិហារ សម្រាប់​បែងចែក​បន្ត​ ដែល​ជា​លើក​ទី​២៤ នៃ​អំណោយ ជា​ស្បៀងអាហារ និង​សម្ភារចាំបាច់ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចែកចាយ​តាម​គោលដៅ​សំខាន់​ៗ ក្នុង​ស្មារតី​ខ្មែរ​តែ​មួយ ។

ក្នុង​ឱកាស​នោះ តំណាង​វីរ​កងទ័ព​ជួរ​មុខ និង​វីរ​នគរបាល​ការពារ​ព្រំដែន ទិស​ខេត្តព្រះវិហារ បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាល​ល​ជ្រៅ ជូន​ចំពោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ដែល​ជា​និច្ច​ជា​ការ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ប្រពល​រដ្ឋ​ភៀស​សឹក​និង​វី​រ​កងទ័ពជួរ​មុខ ​និង​ក៏​បាន​សូម​អរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ សប្បុរសជន​នានា នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​បរិច្ចាគ​ធនធាន តាម​លទ្ធផល​ភាព មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ជាក់ស្តែង​ថ្ងៃនេះ​ ជំនួយ​មនុស្សធម៌ ត្រូវ​បាន​អភិបាលរង​រាជធានី​ភ្នំពេញ និង​ក្រុមការងារលោក ឃួ​ង ស្រេង បាន​ដឹក​ជញ្ជូន​មក​ប្រគល់ មាននូវ​អាហារ​ក្រៀម​ចម្រុះ​មុខ អង្ករ មី ត្រីខ ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ។

ជាមួយគ្នានោះលោក ឯក ឃុន​ឌឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​នាំ​យក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់លោក​អភិបាល​រាជធានី​ភ្នំពេញ និង​សូម​គោរព​អរគុណ និង​ដឹងគុណ ចំពោះ​បងប្អូន​វីរ​កងទ័ព​ជួរ​មុខ ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​តតាំង ជាមួយ​សត្រូវ​សៀម​ឈ្លានពាន ទឹកដី​កម្ពុជា បង្ក​ឱ្យ​បាត់បង់​អាយុជីវិត​ពលរដ្ឋ​ស្លូតត្រង់ និង​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងូ​រ នូវ​ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិ​ប​តិក​ភណ្ឌ​មនុស្សជាតិ ប្រាសាទបុរាណ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ អគារ​ពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជា​ច្រើន ។

ក្នុង​នោះ​ អភិបាលរង​រាជធានី​ភ្នំពេញ ក៏​សូម​ឱ្យ​បងប្អូន​វីរ​កងទ័ព និង​ប្រជាពលរដ្ឋ​បន្ត​ជឿ​ទុកចិត្ត លើ​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាតរបស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ