ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​​ប្រើប្រាស់​​រថក្រោះ​បាញ់​បំ​បុក​ចូល​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​​នៅ​ភូមិសាស្ត្រ​បឹង​ត្រកួន និងភូមិ​គោក​ព្រិច​

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​បឹង​ត្រកួន និង​ភូមិសាស្ត្រ​ភូមិ​គោក​ព្រិច…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​បឹង​ត្រកួន និង​ភូមិសាស្ត្រ​ភូមិ​គោក​ព្រិច ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ ៖

-ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ៨:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​គ្រាប់​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន ៤​គ្រាប់​លើ​ភូមិសាស្ត្រ​បឹង​ត្រកួន​។
-ម៉ោង ៨:១៤​នាទី ក្រោយ​បាញ់​ភ្លើង​បំភ្លឺ​រួច យោធា​ថៃ​បាន​ប្រើប្រាស់​រថក្រោះ​បាញ់​បំ​បុក​ចូល​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រាប់​នៅ​ភូមិសាស្ត្រ​បឹង​ត្រកួន និង​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​គោក​ព្រិច​ជា​ច្រើន​គ្រាប់​បន្ថែម​ទៀត ដើម្បី​បំផ្លិចបំផ្លាញ និង​កម្ទេច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចោល​យ៉ាង​កំរោល និង​អមនុស្សធម៌​។

សកម្មភាព​ខាងលើ​ជា​ការ​វាយប្រហារ​ដ៏​កំរោល ព្រៃផ្សៃ ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។

កងកម្លាំង​របស់​កម្ពុជា​ បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com