ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​ទី​៥

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។ ១….

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ ។

ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥

  • ចាប់ពី​ម៉ោង ១៧:០០​នាទី រហូត​ដល់​ម៉ោង ១២​នាទី​រំលង​អា​ធ្រា​ត្រ យោធា​ថៃ​នៅ​បន្ត​បាញ់​ផ្លោង​កាំភ្លើង​ធំ និង​ដ្រូ​ន​បាញ់​ផ្សែង​ពុល​ជា​ច្រើន​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, គោល​៨, ភ្នំ​ត្រ​ង៉ោ​ល​។
  • ចាប់ពី​ម៉ោង ១៧:០០​នាទី រហូត​ដល់​ម៉ោង ១៩:០០​នាទី​ល្ងាច យោធា​ថៃ​បាន​បាញ់ប្រហារ ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់ និង​ជប់​គគីរ​។
  • ចាប់ពី​ម៉ោង ១៨:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់កាំភ្លើង​ធំ​គ្រប់​ប្រភេទ​ចូល​ក្នុងភូមិ​សាស្ត្រ​គោល​៨, ភ្នំ​ត្រងោល​, តា​ស៊ឹ​ម​, ប្រាសាទព្រះវិហារ និង​តា​ថាវ រហូត​ដល់​ម៉ោង ៩:១៥​នាទី​យប់​។

ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១២:០០​នាទី​រំលង​អា​ធ្រា​ត្រ យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ពី​ចម្ងាយ​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ម៉ោង ៥:០៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង ១២,៧ អាវុធ​បំពាក់​លើ​រថក្រោះ និង​រថពាសដែក​វាយប្រហារ​មក​លើ​ទីតាំង​អាគារ​ពាណិជ្ជកម្ម​ឯកជន​របស់​ប្រជាជន​ស៊ី​វិល​មួយ​កន្លែង​នៅ​ភូមិសាស្ត្រ​អូរ​ស្មាច់​។
  • ម៉ោង ៧:០០​នាទី យោធា​ថៃ​បន្ត​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ចាប់ពី​ម៉ោង ៧:១៥​នាទី រហូត​ដល់​ម៉ោង ៨:០០​នាទី យោធា​ថៃ​បាន​វាយ​សន្ធប់​យ៉ាង​ខ្លាំង ដោយ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ និង​ដ្រូ​ន​អត្តឃាត​នៅ​ភូមិសាស្ត្រ​ចាន់​ក្រហម និង​ប្រាសាទព្រះវិហារ​។
  • ចាប់ពី​ម៉ោង ៩:០០​នាទី ដល់​ម៉ោង ១០:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់កាំភ្លើង​ធំ​, កាំភ្លើងត្បាល់​, បាញ់​ផ្សែង​ពុល និង​ដ្រូ​ន​ទម្លាក់​គ្រាប់​អត្តឃាត​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, តា​ថាវ​, ភ្នំ​ខ្មោច​, គោល​៨, ភ្នំ​ត្រ​ង៉ោ​ល និង​បន្ត​បាញ់កាំភ្លើង​ធំ និង​កាំភ្លើងត្បាល់​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១១:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង ទម្លាក់​ចំនួន ៤​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​បាន​ប្រើប្រាស់​កាំភ្លើង​១៥៥​ម​.​ម​, កាំជ្រួច​ហ្វូង DTI-1G ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, តា​ថាវ​, ភ្នំ​ខ្មោច​, គោល​៨, ភ្នំ​ត្រ​ង៉ោ​ល ព្រមទាំង​បាន​ប្រើប្រាស់​កាំភ្លើងត្បាល់​បាញ់ប្រហារ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១២:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​រថក្រោះ និង​កម្លាំង​ថ្មើរជើង​ធ្វើ​សកម្មភាព​វាយប្រហារ​ក្នុងភូមិ​សាស្ត្រ​វាល​ឥន្ទ្រី និង​ប្រាសាទព្រះវិហារ​។
  • ម៉ោង ១៣:៤៣​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់​,​បាញ់​ផ្លោង​កាំភ្លើង​ធំ​ពី​ចម្ងាយ និង​ប្រើប្រាស់​រថយន្ត​ដាក់​កាំភ្លើង​ចល័ត​បាញ់​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ម៉ោង ១៤:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​កាំភ្លើង​ប្រភេទ ១៥៥​ម​.​ម និង​កាំភ្លើង​ចល័ត​លើ​រថយន្ត DK ១០៦ និង​បាន​ប្រើប្រាស់​កាំជ្រួច​ហ្វូង​DTI-1G បាញ់​សន្ធាប់​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ម៉ោង ១៥:០០​នាទី ដល់​ម៉ោង ១៧:១៥​នាទី យោធា​ថៃ​បាន​បន្ត​ព្យាយាម​សម្រុក​វាយប្រហារ ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ​,​រថយន្ត​ចល័ត​, រថក្រោះ និង​កម្លាំង​ថ្មើរជើង​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, ប្រាសាទ​តា​មាន់​, វាល​ឥន្ទ្រី​, ចំការ​ចេក​, ៥​មក​រា និង​សំបុក​ឃ្មុំ​។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០២៥ ។

  • គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ រហូត​ដល់​ម៉ោង ៦:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ប្រមាណ​ជាង ១៥០​គ្រាប់ ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ រហូត​ដល់​ម៉ោង ៦:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ប្រមាណ​ជាង ១២០​គ្រាប់ ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ រហូត​ដល់​ម៉ោង ៦:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ប្រមាណ​ជាង ៨០​គ្រាប់ ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • គិត​ចាប់ពី​ម៉ោង ១៩:៣០​នាទី រហូត​ដល់​ម៉ោង ២១:៣០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​គ្រាប់​ភ្លើង​បំភ្លឺ​ចំនួន ៤​គ្រាប់​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ២០:០២​នាទី យោធា​ថៃ​បាន​បាញ់​គ្រាប់​ភ្លើង​បំភ្លឺ​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា​។
  • ម៉ោង ២១:៣០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ៧​គ្រាប់ ចូល​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក​។

ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០២៥

  • ម៉ោង ៧:០០​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថពាសដែក​បាន​ព្យាយាម​រុល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​នៅ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ១៧:០០​នាទី យោធា​ថៃ​នៅ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ៧:១២​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថក្រោះ​បាន​ព្យាយាម​រុល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ៩:១២​នាទី និង​ម៉ោង ៩:៤០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ៣​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រង​របួស​ចំនួន ២​នាក់​។
  • ម៉ោង ៩:៤៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ១០:០០​នាទី និង​ម៉ោង ១៤:០២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ T-50TH ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់ ចូល​ក្នុងភូមិ​ដែល​មាន​ប្រជាជន​កំពុង​រស់នៅ ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។
  • ម៉ោង ១០:២៨​នាទី ដល់​ម៉ោង ១៦:៣៨​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២៦​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
  • ចាប់ពី​ម៉ោង ១២:១៥​នាទី ដល់​ម៉ោង ១២:២៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង T-50TH ទម្លាក់​គ្រាប់បែក​ចង្កោម នៅ​ភូមិសាស្ត្រ​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ១៧:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ស្រុក​បាណ​ន់​។

កងកម្លាំង​របស់​កម្ពុជា​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com