ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ព្រាន​អប្រិយ​​​លួង​លោម​ក្មេង​ស្រីយកទៅរំលោ.ភ​នៅវាល​ស្រែ

11 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​ជន​សង្ស័យ​ម្នាក់​​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ចាប់​ឃាត់​ខ្លួន​​ កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី២៦ តុលា ២០១២ ស្ថិត​ក្នុង​ភូមិភ្នំ​ទ្រង់​បាត ឃុំកំពង់ថ្កូវ ​ស្រុកក្រឡាញ់ ​ពីបទបបួលក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ទៅ​ងូត​ទឹក​ រួច​លួង​លោម​​រំលោ.ភ​​​សេពសន្ថវៈ​​​បាន​សម្រេចនៅ​វាល​ស្រែ ខណៈ​​​ម្តាយក្មេង​ស្រី​​រងគ្រោះ​​មិន​នៅផ្ទះ ។

ខេត្តសៀមរាប ៖ ​ជន​សង្ស័យ​ម្នាក់​​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ចាប់​ឃាត់​ខ្លួន​​ កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី២៦ តុលា ២០១២ ស្ថិត​ក្នុង​ភូមិភ្នំ​ទ្រង់​បាត ឃុំកំពង់ថ្កូវ ​ស្រុកក្រឡាញ់ ​ពីបទបបួលក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ទៅ​ងូត​ទឹក​ រួច​លួង​លោម​​រំលោភ​​​សេពសន្ថវៈ​​​បាន​សម្រេចនៅ​វាល​ស្រែ ខណៈ​​​ម្តាយក្មេង​ស្រី​​រងគ្រោះ​​មិន​នៅផ្ទះ ។

យោង​​​​តាមបទបញ្ជា​​​​របស់​លោក​​​ឧត្តម​​សេនីយ៍ត្រី​​ម៉ន  សាម៉ុន ​​មេបញ្ជា​ការ​កង​​រាជ​អាវុតហត្ថ​ខេត្ត​សៀមរាប ​បាន​ចាត់​ឱ្យ​មន្ត្រី​ស្រាវ​ជ្រាវ ​និង​យុត្តិ​ធម៌​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ឯក​ស្រី យូរ៉ា មេបញ្ជា​​ការ​​រង និង​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​​ និង​យុត្តិធម៌​​ និង​កម្លាំង​ជំនាញ​​របស់ការិយាល័យ​​ស្រាវ​ជ្រាវ​​​ប្រឆាំង​​​ការ​ជួញ​ដូរ​​​មនុស្ស ​និង​​ការពារ​អនីតិជន បានសហការ​គ្នាជាមួយ​កម្លាំងសមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ​​​ស្រុកក្រឡាញ់ ឈាន​ដល់ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​​ ឈ្មោះ​ព្រេជ ​ហល់ ​ភេទប្រុស អាយុ​៣១​ឆ្នាំ ​មានទីលំនៅ​​ស្រុក​ក្រឡាញ់ ​ខេត្តសៀមរាប ពីបទ​ចាប់​​រំលោភ​​សេពសន្ថវៈ​ក្មេង​ស្រី​​មិន​ទាន់គ្រប់​អាយុ​ដែល​​មាន​​ស្ថានទម្ងន់​​ទោស​ ។ ​​​

ដែល​ជនសង្ស័យ​​បានប្រព្រឹត្ត​​នៅភូមិភ្នំបាត ​​ឃុំកំពង់ថ្កូវ ស្រុក​ក្រឡាញ់ ​​កាលពី​វេលាម៉ោង​​៩ព្រឹក​​ថ្ងៃទី២៤ ​តុលា ២០១២ ​នៅ​​វាល​ស្រែ​​​ខាងលិច​ផ្ទះ ។ ហើយ​ជនសង្ស័យនោះ បានសារភាពថា ខ្លួនពិត​ជា​​បបួលនាង​ទៅ​ងូតទឹក​​រួច​​ក៏លួងលោម​​នាងរួម​​រ័ក​​​តែម្តងរហូត​បានសម្រេច​នៅកណ្តាល​វាលស្រែ​​ខាងលិច​ផ្ទះ​របស់ជនរងគ្រោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕