ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ខ្យល់​កន្ត្រាក់ ​បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​ជាង​១០​ខ្នង​ខូចខាត​ទាំងស្រុង​ និង​ដើមឈើ​ជា​ច្រើន​រលំ​កាត់​ផ្លូវ​

2 អាទិត្យ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់​នោះ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ និង​ដើមឈើ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​សង្កាត់​កំពង់​ប្រណាក និង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ​រង​ការ​ខូចខាត ។…

ខេត្តព្រះវិហារ ៖ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់​នោះ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ និង​ដើមឈើ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​សង្កាត់​កំពង់​ប្រណាក និង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ​រង​ការ​ខូចខាត ។

លោក​វរសេនីយ៍ឯក​លី តៃ​ឈ​ន់ អធិការ​នគរបាល​ក្រុង​ព្រះ​វិហារ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤ នៅ​ក្នុង​ក្រុង​ព្រះ​វិហារ មាន​ករណី​ភ្លៀង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង តូប បង្គោល ភ្លើង សូ​ឡា និង​ដើមឈើ​មួយ​ចំនួន​រង​ការ​ខូចខាត មាន​ដូច​ខាងក្រោម ៖ នៅ​សង្កាត់​ប៉ា​លហាល ប៉ះពាល់​ដូច​ជា ៖ ផ្ទះ​ចំនួន​០៩​ខ្នង បង្គោល ភ្លើង សូ​ឡា​ចំនួន​០១​ដើម និង​ដើមឈើ ចំនួន​១៧​ដើម ។

ក្នុង​នោះ​មាន​១ .​ភូមិ​ភារកិច្ច​-​ផ្ទះ​របើក​ដំបូល​ចំនួន​០៩​ខ្នង និង​ដើមឈើ​រលំ​ចំនួន​០៤​ដើម ។ ២.​ភូមិ​ហ្ម​សែត ដើមឈើ​រលំ​ចំនួន​១២​ដើម​(​ដើមឈើ​លំអរ​នៅ​ស្តូប​តា​ឌី​) និង​បង្គោល​ភ្លើង​សូ​ឡា​រលំ ០១​ដើម ។ ៣.​ភូមិ​ឯកភាព ដើមឈើ​: រលំ​ចំនួន​០១​ដើម ។ សង្កាត់​កំពង់​ប្រណាក ប៉ះពាល់​ដូច​ជា ៖ តូប​ចំនួន​០២​ខ្នង និង​ផ្ទះ​ចំនួន​០១​ខ្នង ។ ១.​ភូមិ​អណ្តូង​ពោធិ៍​-​ប៉ះពាល់​តូប​ជួសជុល​ម៉ូតូ​ទំហំ ៤​ម​×៨​ម កម្ពស់​៤​ម ធ្វើ​អំពី​ឈើ​ប្រក់​ដំបូល​ស័ង្កសី ខូចខាត​ដំបូល​ទាំងស្រុង ។ ប៉ះពាល់​តូប​កាត់ដេរ​ទំហំ ៤​ម​×៨​ម កម្ពស់ ៤​ម ធ្វើ​អំពី​ឈើ​ប្រក់​ដំបូល​ស័ង្កសី ខូចខាត​ដំបូល​ទាំងស្រុង ។

២.​ភូមិ​គោក​បេង​-​ប៉ះពាល់​ផ្ទះ​ទំហំ ៩​ម​×១១​ម កម្ពស់​៤​ម ធ្វើ​អំពី​ឈើ​ប្រក់​ដំបូល​ស័ង្កសី ខូចខាត​ដំបូល​សំ​យ៉ាប​ខាង​មុខ​ផ្ទះ ។ សរុប​ទាំង​២ សង្កាត់ ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​១០​ខ្នង តូប​ចំនួន​០២​ខ្នង ,​បង្គោលភ្លើង សូ​ឡា​ចំនួន​០១​ដើម និង​ដើមឈើ ចំនួន​១៧​ដើម ។

បន្ទាប់​ពី​មាន​ហេតុការណ៍​ខ្យល់​កន្ត្រាក់​នោះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ក្រុង​ព្រះ​វិហារ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ភ្លាម​ៗ​ដែរ ។

នៅ​ក្នុង​ហេតុ​ការ​នោះ​ភ្លាម​ៗ​ដែ រ​ក្នុង​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ក៏​បាន​ចុះ​កាត់​ដើមឈើ​ចំនួន​០៣​ដើ​ផង​ដែរ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​ដួល​រលំ​មក​លើ​ផ្លូវ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចាប់ពី​ចន្លោះ​គ​.​ម​១២៤+៥០០ ដល់​គ​.​ម​១២៦+០០០ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​នៅ​លើ​ដងផ្លូវ​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ