ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid តែងតែ​រង​ចាំ​ស្វាគមន៍ Neymar ជា​និច្ច

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid ឈ្មោះ Casemiro លួច​បង្ហើប​ថា ខាង​ក្លឹ​ប​របស់​ខ្លួន​តែងតែ​ស្វាគមន៍…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid ឈ្មោះ Casemiro លួច​បង្ហើប​ថា ខាង​ក្លឹ​ប​របស់​ខ្លួន​តែងតែ​ស្វាគមន៍ Neymar ជា​និច្ច ។

កីឡាករ​វ័យ​២៥​ឆ្នាំ Neymar ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​ពិភពលោក​ខាង​ផ្នែក​បាល់ទាត់ ត្រូវ​បាន​ទាក់ទង​ដោយ​ក្លឹ​ប Real Madrid ទោះបី​ទើបតែ​ចូល​លេង​ឲ្យ​ក្លឹ​ប​អ្នកមាន​បារាំង PSG កាលពី​ខែសីហា​ក៏​ដោយ ។

Casemiro ដែល​មាន​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជាមួយ Neymar បាន​និយាយ​ថា “Neymar គឺជា​កីឡាករ​ឆ្នើម ។ គាត់​ដឹង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​អ្វី​ច្បាស់ ។ គាត់​គឺជា​អ្នកលេង​បាល់​ដ៏​ល្អ ហើយ​តែងតែ​ត្រូវ​បាន​សា្វ​គម​ន៍​ដោយ​ក្លឹ​ប​អធិរាជ​ស Real Madrid ជា​និច្ច ។ ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​មក​លេង​ឲ្យ​ក្លឹ​ប​នេះ ។ តែ​ពេល​នេះ គាត់​ពេញចិត្ត​នឹង​ក្លឹ​ប PSG ដែល​គាត់​នៅ​ហើយ ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ ឮ​ថា Neymar មាន​ទំនាស់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ និង​មិន​ពេញចិត្ត​ជាមួយនឹង​ការ​បង្ហាត់​របស់​គ្រូបង្វឹក Unai Emery នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ