ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជំទង់​ម្នាក់​ទៅ​ឃ្វាលគោ ត្រូវ​គេ​ចាប់រំលោ.ភ​បូក

7 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​ឈ្មោះ ស​.​ន​.​គ អាយុ​១៤​ឆ្នាំ រស់នៅ​ស្រុក​ពញាក្រែក បាន​ចេញពីផ្ទះ​ទៅ​ឃ្វាលគោ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៧…

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​ឈ្មោះ ស​.​ន​.​គ អាយុ​១៤​ឆ្នាំ រស់នៅ​ស្រុក​ពញាក្រែក បាន​ចេញពីផ្ទះ​ទៅ​ឃ្វាលគោ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៧ ត្រង់​ចំណុច​ព្រៃ​ឈើទាល​ខ្ពស់​។ ដោយ​បាត់​មិនឃើញ​ប្រ​លប់​មក​ផ្ទះ​វិញ​នោះ​ទេ​។ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ ហើយ​សមាជិក​ក្រុម​គ្រួសារ នាំ​គ្នា​ទៅ​តាម​មើលឃើញ​ដេក​ស្លាប់ ជា​ករណី​រំលោភ​បូក​។ ក្រោម​ការ​យក​ទុកដាក់​ពី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នោះ ក្រោយ​កើតហេតុ​៦​ថ្ងៃ បាន​ឈាន​ទៅ​ចាប់​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ខាងលើ​បាន​ចេញពីផ្ទះ ដោយ​បាន​ដឹកគោ​យក​ទៅ​ឃ្វាល នា​ព្រឹក​ព្រលឹម​តែ​មិន​បានឃើញ​មក​ផ្ទះ​វិញ លុះដល់​ចន្លោះ​ម៉ោង​១០​ទៅ​១១​ព្រឹក ថ្ងៃ​ទី​០៨ វិច្ឆិកា ពេល​ដែល​បាត់​មនុស្ស​ក៏​នាំ​គ្នា​ទៅ​តាម​រក​កន្លែង​ឃ្វាលគោ ស្រាប់តែ​ឃើញ​ដេក​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​មើល​ហើយ​ប៉ុ​ស្ត៍
រដ្ឋបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​កើតហេតុ មិន​ឲ្យ​អ្នក​ណា​ចូល​ទៅ​ប៉ះ​សព​ឡើយ​។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​គ​របាល​ខេត្ត​ប្រាប់​បន្ត​ថា ដោយ​ទទួល​បាន​បញ្ជា​ពី លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត នោះ​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​បច្ចេកទេស​ចុះ​មក​ពិនិត្យ​សព​ឃើញ​ថា ជា​ករណី​រំលោភ​បូក​។ នា​ថ្ងៃ​កើតហេតុ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ធ្វើការ​ស្រាវជ្រាវ ដោយ​យកចិត្ត​ទុក​បំផុត ដើម្បី​តាម​រក​ក្រុម​ឃាតក​ដ៏​ឃោរឃៅ​តើ​មាន​ចំនួន​ប៉ុន្មាន​នាក់? ទីបំផុត​ក្នុង​រយៈពេល​៦​ថ្ងៃក្រោយ​កើតហេតុ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន ១-​ឈ្មោះ គួ​យ ខេ​ណា​ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ ហេង ភ​ស្ស នៅ​ភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​ជាមួយនឹង​អ្នក​ស្លាប់​ដែរ​។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ពី​មូលដ្ឋាន ដោយ​សមត្ថកិច្ច​កំពុង​តែ​តាម​ស្វែងរក​ចាប់ខ្លួន​។

លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​បាន​បញ្ជាក់​ថា បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៧ ចៅក្រម​ស៊ើប ហៃ ណៃ​ហេង បាន​ចេញ​ដីកាឃុំខ្លួន​លេខ​៤២៨ ដោយ​បាន​ចោទ​ឈ្មោះ ហេង ភ​ស្ស ពី​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ នៅ​ត្រង់​ចំណុច​ព្រៃ​ឈើទាល​ភ្លោះ​ក្នុងភូមិ​ស្រុក​ពញាក្រែក កាលពី​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៧ យោង​តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​ឈ្មោះ កួយ ខៃ​ណា​ក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ដូច​គ្នា​ផង​ដែរ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ ជន​ទី​៣ មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នូវឡើយ​ទេ​។ សូម​បញ្ជាក់​ថា កន្លង​មកនេះ​មាន​បទល្មើស​ធំ​ៗ​ចំនួន​ពីរ​ករណី ដែល​កើតឡើង​នៅ​ស្រុក​ក្រុ​ច​ឆ្មា និង​ស្រុក​ពញាក្រែក​ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ តាម​បំបែក និង​ចាប់​បាន​ឃាតក​ដោយ​ទទួល​បាន​ភាព​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ