ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ដើរ​មិន​បាន ស្ទាប​ហើយ​ចាប់​ទាញ​ទៅ រហូត​នាង​ស្រែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​តុលាការ​ប្រជាជន​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ទើប​សម្រេច​ប្រគល់​ជូន​សមត្ថកិច្ច បន្ទាប់​ពី​រូបគេ​នៅ​មិន​ស្ងៀម​យកដៃ​ទៅ​ស្ទាប​សុដន់​នារី​ម្នាក់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​តុលាការ​ប្រជាជន​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ទើប​សម្រេច​ប្រគល់​ជូន​សមត្ថកិច្ច បន្ទាប់​ពី​រូបគេ​នៅ​មិន​ស្ងៀម​យកដៃ​ទៅ​ស្ទាប​សុដន់​នារី​ម្នាក់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ឈ្មោះ ឈ​ន ច​យ ហៅ​តុ​ងងុយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ប្រាកដ ដោយឡែក​នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ប្រហិត ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ នារី​រង​គ្រោះ បាន​ដើរ​ចេញពី​កន្លែង​លក់​ទៅ​ផ្ទះ លុះ​ដើរ​មិន​ទាន់​ដល់​ផង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ រត់​មក​ក្បែរ​រួច​យកដៃ​ស្ទាប​សុដន់​របស់​នាង ហើយ​ទាញ​នាង​ទៅ​កន្លែង​ងងឹត តែ​ត្រូវ​នាង​ស្រែក​ឆោឡោ​ថា «​មាន​គេ​ចង់​ចាប់រំលោភ​» ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​នោះ​នាំ​គ្នា​អន្តរាគមន៍​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឱ្យ​រង​របួស​ប៉ោង​ផ្ទៃមុខ ទើប​សម្រេច​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​បន្ត​នីតិវិធី ។

ក្រោយ​កើតហេតុ នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ