ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ក្រីក្រ​​នៅ​ឆ្ងាយ​ពី​សាលា​​ចំនួន​​១៨១​នាក់​នៅ​ស្រុក​ភ្នំ​ក្រវាញ ​និង​ស្រុក​វាល​​វែង​ ទទួល​​អាហារូប​ករណ៍​​ពី​អង្គ​ការ COCD

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​ដោយ​សង្កេត​ឃើញ​​សិស្ស​ក្រីក្រ​ និង​នៅ​ឆ្ងាយ​ពី​សាលា​រៀន​​ភាគច្រើន​​បោះ​បង់​ការ​សិក្សា​​​ដោយ​សារ​តែ​​ឪពុក​ម្តាយ ឬ​អាណា​ព្យា​បាល​​គ្មាន​លទ្ធ​ភាព​ផ្តល់​ឱ្យ​កូន​ទៅ​រៀន​​រហូត​ចប់​ចុង​ចប់​ដើ​ម​នោះ​ នៅថ្ងៃទី​​២៦ តុលា ២០១២ ​អង្គ​ការ​កម្ពុជា​ ដើម្បី​​​កុមារ និង​​ការ​អភិ​វឌ្ឍ​​ដែល​ហៅ កាត់ថា COCD ​បានរៀបចំ​ធ្វើ​ពិធី​ចែក​អាហារូប​ករណ៍​​ដល់​សិស្ស​ចំនួន​១៨១​នាក់​ដែលមក​ពី​សាលា​ចំនួន​១៧ ក្នុង​ស្រុក​​ភ្នំ​ក្រវាញ ​និង​ស្រុក​វាល​វែង​ក្នុង​នោះ​មាន​ទាំង​បឋម​សិក្សា អនុ​វិទ្យា​ល័យ​ និង​វិទ្យា​

ខេត្ត​ពោធិ៍សាត់ ៖ ​ដោយ​សង្កេត​ឃើញ​​សិស្ស​ក្រីក្រ​ និង​នៅ​ឆ្ងាយ​ពី​សាលា​រៀន​​ភាគច្រើន​​បោះ​បង់​ការ​សិក្សា​​​ដោយ​សារ​តែ​​ឪពុក​ម្តាយ ឬ​អាណា​ព្យា​បាល​​គ្មាន​លទ្ធ​ភាព​ផ្តល់​ឱ្យ​កូន​ទៅ​រៀន​​រហូត​ចប់​ចុង​ចប់​ដើ​ម​នោះ​ នៅថ្ងៃទី​​២៦ តុលា ២០១២ ​អង្គ​ការ​កម្ពុជា​ ដើម្បី​​​កុមារ និង​​ការ​អភិ​វឌ្ឍ​​ដែល​ហៅ កាត់ថា COCD ​បានរៀបចំ​ធ្វើ​ពិធី​ចែក​អាហារូប​ករណ៍​​ដល់​សិស្ស​ចំនួន​១៨១​នាក់​ដែលមក​ពី​សាលា​ចំនួន​១៧ ក្នុង​ស្រុក​​ភ្នំ​ក្រវាញ ​និង​ស្រុក​វាល​វែង​ក្នុង​នោះ​មាន​ទាំង​បឋម​សិក្សា អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ។

​លោក​សួន ប្រាជ្ញា នាយក​​ប្រតិបត្តិ​​នៃ​អង្គ​ការ COCD បាន​ជម្រាប​ជូន​ថា អង្គការ COCD បាន​បង្កើត​​ឡើង​នៅ​​ឆ្នាំ ​២០០៨ ​មាន​ការិយា​ល័យ​​កណ្តាល​​នៅ​​រាជ​ធានីភ្នំពេញ មាន​​សាខា​ចំនួន​៣ គឺ​នៅស្រុក​ឈូក ខេត្ត​កំពត នៅ​ស្រុក​ភ្នំ​ក្រវាញ និង​ស្រុកវាល​វែង ​ខេត្ត​ពោធិ៍សាត់​នេះ ក្រោម​ការ​ជួយ​គាំទ្រ​​ពី​អង្គ​ការ Lotus Outreach International និង​អង្គការ Terredes Hommes Netherlands ។ ជា​អង្គ​ការ​មិន​មែន​​រដ្ឋា​ភិបាល​​មិន​រក​ប្រាក់​​ចំណេញ មិន​ប្រកាន់​​បក្ស​​នយោ​បាយ និង​សាសនា​ ហើយ​អនុ​វត្ត​ការ​ងារ​ដោយ​ផ្តោត​សំខាន់​​ទៅ​លើ​សុខុមាល​ភាព​​​សង្គម​សម្រាប់​ប្រជា​ជន​រស់​នៅ​តំបន់​ដាច់​ស្រយាល​ និង​ជំរុញ​ឱ្យ​សង្គម​​កម្ពុជា​ក្លាយ​​ជា​សង្គម​មួយ​​ដែល​មាន​ការ​ការ​ពារ និងគោរព​សិទ្ធិ​កុមារ​ ។ កម្មវិធី​សំខាន់ៗ​របស់​អង្គការ​មាន​៤ គឺ​លើក​កម្ពស់​វិស័យ​​អប់រំ សុខ​ភាព​បឋម ​សន្តិ​សុខ​ស្បៀង ​ប្រឆាំងការ​ជួញដូរ និង​កេង​ប្រវ័ញ្ច​​លើ​កុមារ ។ ​ការចែក​អាហា​រូប​ករណ៍​​ដល់​សិស្ស​ទាំង​១៨១​នាក់​ ថ្ងៃនេះ​ម្នាក់ៗ​ទទួល​បាន​​សម្លៀក​បំពាក់​១​កំប្លេ ​សៀវភៅ​​១០​ក្បាល ​កាតាប​១ ប៊ិច​៣ដើម ​ខ្មៅដៃ១ ​ជ័រលុប​១ ​បន្ទាត់​១ ​មួក​១ ​និង​ស្បែក​ជើង​​មួយ​សម្រាប់ ។ ​ដោយឡែក​សិស្ស​ស្រី​​ចំនួន​១០៨​នាក់​ដែល​នៅ​ឆ្ងាយ​ពី​សាលា ហើយ​ឪពុក​ម្តាយ​ក្រីក្រ​ខ្លាំង​នោះ​ជូន​កង់​ម្នាក់​១​គ្រឿង​​ទៀត ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕