ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​កន្ទុយលេខ​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ លោក ឌី រ័​ត្ន​ខេ​ម​រុណ…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ (​ឆ្នោត​យួន​) មួយ​កន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ជា​អ្នក​កត់​មានឈ្មោះ ឡឹ​ក សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​នៅផ្ទះ និង​អ្នក​ចូល​ចាក់​ឆ្នោត​ម្នាក់​ឈ្មោះ ថន ស្រស់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។

ក្នុង​ការ​ចុះ​បង្ក្រាប កម្លាំង​ចម្រុះ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ដូច​ជា ក្រដាស​មាន​សរសេរ​លេខ​ឆ្នោត​វៀតណាម​មួយ​ចំនួន​, ម៉ាស៊ីន Computer យួរដៃ​១​គ្រឿង​, ម៉ាស៊ីន​បោះ​ពុ​ម្ភ​១​គ្រឿង​, ម៉ាស៊ីន​កត់​លេខ​២​គ្រឿង​, តុ​ចំនួន​២ (​តុ​ឈើ​១, តុ​ដែក​១) កៅអី​ជ័រ​ចំនួន​៥ និង​ថវិកា​ចំនួន​៥២៥,០០០​រៀល ។

ក្រោយ​ការ​ឃាត់ខ្លួន​ទាំង​អ្នក​កត់ និង​អ្នក​ចាក់​ទាំង​២​នាក់ ត្រូវ​នាំ​ខ្លួន​យក​ទៅ​កាន់​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ