ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជួប​រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក តាម​ទូរ​សព្ទ​ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​ឱ្យ​បាន​ឆាប់រហ័ស

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងនៅក្នុងហ្វេសប៊ុករបស់សម្តេចដែលមានខ្លឹមសារថា នា​យប់​ថ្ងៃ​ទី ២៥ ធ្នូ…

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងនៅក្នុងហ្វេសប៊ុករបស់សម្តេចដែលមានខ្លឹមសារថា នា​យប់​ថ្ងៃ​ទី ២៥ ធ្នូ ២០២៥ ខ្ញុំ​បាន​ជួប​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី​កា​រវិ​វត្ត​សភាពការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​គោលបំណង​ជំរុញ​អោយ​មាន​បទ​ឈប់​បាញ់​អោយ​បាន​ឆាប់រហ័ស និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​ស្វែងរក​សន្តិភាព​យូរអង្វែង​សម្រាប់​កម្ពុជា និង​ថៃ ។

ឯកឧត្តម​រដ្ឋមន្ត្រី Rubio បាន​គូសបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់​ថា សហរដ្ឋអាមេរិក ចង់​ឃេ​ី​ញ​សន្តិភាព​ស្ថិតស្ថេរ​រវាង​កម្ពុជា និង​ថៃ និង​ខិតខំ​ជំរុញ​អោយ​មាន​បទ​ឈប់​បាញ់​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ខ្ញុំ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា ក្នុង​ការ​បន្ត​អនុវត្ត​តាម​ស្មារតី​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​សង្ឃឹមថា ភាគី​ទាំង​ពីរ​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន ។

កម្ពុជា​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង និង​យន្តការ​ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក រួម​ទាំង​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដើ​ម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​កសាង​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com