ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងស្ទាវទំនើងចំនួន១៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះ។
ការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងស្ទាវទំនើងខាងលើ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា ក្រុមក្មេងស្ទាវទំនើងដែលឃាត់ខ្លួនបាន÷ទី១~ ឈ្មោះ ជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ ទី២~ឈ្មោះ មាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ ទី៣~ឈ្មោះ ផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ ទី៤~ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំ ទី៥~ឈ្មោះ ទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ ទី៦~ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ
ទី៧~ឈ្មោះ វី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ ទី៨~ឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ទី៩~ឈ្មោះ សាន សុឈឿន អាយុ ១៧ឆ្នាំ ( ជាអ្នកកាន់កាំបិតផ្គាក់ ) ទី១០~ឈ្មោះ លី សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ( ជាអ្នកកាន់ដាវ ) ទី១១~ឈ្មោះ មុត ភ័ក្រត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ទី១២~ឈ្មោះ វ៉ាន់ គីមហុង ភេទប្រុស អាយុ ១៩ឆ្នាំ និងទី១៣~ឈ្មោះ ហៀង ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ( ជាអ្នកកាន់កាំបិតផ្គាក់ )។
នគរបាលស្រុកសំរោងទងបានបន្តឱ្យដឹងទៀតថា÷ នៅមុនពេលបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមក្មេងស្ទាវទំនេីងដេញកាប់អ្នកដំណេីរកណ្ដាលរាត្រី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ នឹងបានការចង្អុលដឹកនាំលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការស្រាវជ្រាវឈានទៅបង្ក្រាបមុខសញ្ញាបក្ខពួកក្រុមក្មេងទំនេីង ដែលប្រេីកាំបិតផ្គាក់ដេញកាប់យុវជនរងគ្រោះ(ស្អាតស្អំចំនួន២នាក់) ដែលជិះម៉ូតូ០១គ្រឿងគ្មានផ្លាកលេខម៉ាកហុងដាសេ១២៥ {HONDADREAM} កាលពីវេលាម៉ោង០១និង២០រំលងអាធ្រាត្រឈានចូថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង បណ្តាលឱ្យ បែកចង្កៀងមុខក្រោយ កំបាំងម៉ូតូ កុងទ័រ និងដាច់កាត់តាប៊ូក្រោយ ក្រោយធ្វេីសកម្មភាពក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា÷ ក្រោយធ្វើការស្រាវជ្រាវជាក់ស្ដែងក្នុងប្រតិបត្ដិការ កំលាំងបានឃាត់មុខសញ្ញាក្មេងទំនេីងសរុបចំនួន ១៣នាក់ ដកហូតម៉ូតូ ០៤គ្រឿង កាំបិតផ្គាក់ ០២ដើម និងដាវ០១ដើមផងដែរ។ ក្រោយឃាត់ខ្លួនក្រុមក្មេងទំនេីងបានឆ្លើយសារភាពថាពួកខ្លួន ធ្លាប់ធ្វេីសកម្មភាពដេញកាប់ម៉ូតូអ្នកដំណេីរតាមផ្លូវជាតិលេខ៤ មុខហាងនំបុ័ង និងនៅតាមផ្លូវ១៣០ ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នក្រុមក្មេងស្ទាវទំនើង រួមជាមួយនិងវត្ថុតាង នគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងប្រគល់ជូនការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ