ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកកូនទៅរៀន មិនទាន់ដល់សាលាផង ទរចូលផ្ទះល្វែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីព្រូសជូនកូនទៅសាលារៀន លុះដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលល្បឿនបុកធ្លាយទ្វារផ្ទះល្វែងមួយកន្លែង កំពុងសាងសង់ស្ថិតតាមបណ្តោយផ្លូវបេតុងសូនី ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលា០៦និង៤០នាទីព្រឹក…

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីព្រូសជូនកូនទៅសាលារៀន លុះដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលល្បឿនបុកធ្លាយទ្វារផ្ទះល្វែងមួយកន្លែង កំពុងសាងសង់ស្ថិតតាមបណ្តោយផ្លូវបេតុងសូនី ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលា០៦និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ស្ដ្រីដែលបើករថយន្ដបង្កមិនបានស្គាល់អត្ដសញ្ញាណនោះទេ មានអាយុប្រហែល៣១ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅជិតកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្ដីខាងលើជិះរថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ២AP-២៥៥៣ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បំណងឌុបកូនស្រី២នាក់ទៅសាលារៀន ខណៈមកដល់ផ្លូវបំបែកជាបី ដោយស្ថានភាពផ្លូវមានជង្ហុក បណ្ដាលឲ្យនារីបង្កជាន់ហ្គែបន្ថែមល្បឿនក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង ធ្លាយរបងទ្វារចូលទៅក្នុង បណ្ដាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុភ្លាម ស្ត្រីជាអ្នកបើករថយន្ត បានចេញមកក្រៅហៅរ៉ឺម៉កកង់៣ ដឹកកូនស្រីទាំង២ជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ដោយឡែកចំពោះទ្វារផ្ទះដែលរងការខូចខាត ត្រូវបានបុរសជាប្តីចេញមុខអន្តរាគមន៍ជួសជុលសងទាំងស្រុង ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ