ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ដោយ​ផ្ទាល់ នៅ​ខេត្តតាកែវ

14 ម៉ោង មុន

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត…

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​មក​ចូលរួម​ពិធី​បុណ្យសព និង​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​កងទ័ព ដែល​បាន​ពលី​នៅ​ក្នុង​សមរភូមិ​ការពារ​ទឹកដី​ពី​សត្រូវ​ថៃ​ឈ្លានពាន​។ នេះ​គឺជា​ការ​សោកស្តាយ​ជាទី​បំផុត​មួយ​សម្រាប់​ប្រទេស​ជាតិ និង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នូវ​វីរ​កងទ័ព ធនធានមនុស្ស ជា​ស្វាមី ជា​ឪពុក និង​ជា​បង ជា​ប្អូន ដែល​បាន​ពលី​ជីវិត​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ​ថៃ​ឈ្លានពាន​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្នុង​ទឹកចិត្ត​សោកសៅ​ជា​ពន់ពេក លោក​ជំទាវ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​សព ដែល​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ ។

លោក​ជំទាវ​បណ្ឌិត ថែម​ទាំង​បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ទាំង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុម​គ្រួសារ នៃ​សព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com