ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែសប្បាយជាមួយកន្ត្រកវិលហ្នឹង ស្លា.ប់១ហើយ​

7 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កុមារី​ម្នាក់​​បាន​ស្លាប់​​ ពេល​​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​បង្អែក​ក្រាំងធ្នង់ បន្ទាប់​ពី​​ទៅ​​ដើរ​លេង​មើល​ការ​ប្រគំ​​តន្ត្រី​ជាមួយ​មិត្ត​ភ​ក្តី ​ហើយ​ត្រូវគេសង្ស័យ នាង​​ធ្លាក់​ពីលើ​កន្ត្រកវិលហើយ​​ឆក់​ខ្សែភ្លើង​ស្លាប់តែម្តង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ​កើត​ឡើង​​…

​រាជធានីភ្នំពេញ ៖ កុមារី​ម្នាក់​​បាន​ស្លាប់​​ ពេល​​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​បង្អែក​ក្រាំងធ្នង់ បន្ទាប់​ពី​​ទៅ​​ដើរ​លេង​មើល​ការ​ប្រគំ​​តន្ត្រី​ជាមួយ​មិត្ត​ភ​ក្តី ​ហើយ​ត្រូវគេសង្ស័យ នាង​​ធ្លាក់​ពីលើ​កន្ត្រកវិលហើយ​​ឆក់​ខ្សែភ្លើង​ស្លាប់តែម្តង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ​កើត​ឡើង​​ ​កាលពី​វេលា​ម៉ោង០​៨ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ ​វិច្ឆិកា​ ស្ថិតនៅ​ទីតាំង​ដី​ឡូត៍​ប្រគំ​តន្ត្រី ​ក្នុងភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​​កុមារី​រង​គ្រោះ​មានឈ្មោះ​ចាន់ សុខ​ទេព​ពី អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៧ វិទ្យាល័យ​សម្តេច​ហ៊ុន​សែន​ភ្នំពេញ​​ថ្មី រស់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​​ធ្នង់ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​​ពី​បងស្រីក្មេងស្រីរងគ្រោះ​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ  ​មាន​គ្នា​៤​នាក់ ​មាន​ម្តាយមីង ម្នាក់ រូប​នាង​និង​ប្អូនស្រី​២​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​មើល​ខន​សឺត​​ដែល​មាន​ទីតាំងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បញ្ជាក់​ប្រាប់​ថា ខន​សឺត​នោះ​ប្រគំ​​៥​ថ្ងៃ​មក​ហើយ ដោយ​ថ្ងៃ​កើតហេតុ​ ជា​ថ្ងៃ​ចុង​ក្រោយ​ ។  ​រូប​នាង​និង​បងប្អូន​នាង​បាន​ទៅ​មើល​បាន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១១ ​និង​ថ្ងៃ​ទី​១២ ដែល​​ជា​ថ្ងៃ​ទី​ចុង​ក្រោយ ដោយ​ថ្ងៃ​ទី​១១ មាន​មិត្ត​ភ​ក្តិ​របស់​ប្អូន​ម្នាក់ ​មិន​បាន​ស្គាល់ឈ្មោះ ​ទេ បាន​មក​បបួល​ប្អូនស្រី​ខ្លួន​ទៅ​មើល​ខនសឺត ហើយ​ម្តាយមីង​របស់​គាត់​មិន​ចង់​​ឱ្យ​ទៅ​ទេ តែ​ប្អូនស្រី​ចង់ទៅ​​ណាស់ ហើយ​ម្តាយមីង​ឈ្មោះលឹ​ម សៅ​មី​លី​កា ​ បាន​ជូន​ក្មួយ​ៗ​ទៅ​មើល​។ នៅថ្ងៃ​ទី​១២ មិត្ត​ភ័​ក្ត​ដដែល ​បាន​មក​បបួល​ទៅ​មើល​​ទៀត ។

លុះ​នៅ​ថ្ងៃ​កើតហេតុ ម្តាយមីង​រូប​គាត់​និង​ប្អូន​២​នាក់​ខាងលើ បាន​ទៅ​ដល់​កន្លែងប្រគំ ខន​សឺត​ខាងលើ ហើយ​ប្អូនស្រី​ឃើញ​មិត្ត​ភ​ក្កិ​ ក៏​បាន​សុំ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​បាត់​ទៅ។  ចំណែក​រូប​នាង​និង​ប្អូនស្រី​ម្នាក់​ទៀត​នៅ​ជាមួយ​មីង បាន​នាំ​គ្នា​ទៅ​ទិញ​ម្ជូរ​ឱ្យ​មីង​ហូប ស្រាប់តែ​មិត្តភក្តិ​ម្នាក់​ដែល​​បបួល​ប្អូន​ទៅ​ដើរ​លេង​នោះ ​បាន​រត់​មក​ប្រាប់​នាង​ថា ចាន់ សុខ ទេព​ពី ត្រូវ​ខ្សែភ្លើង​ឆក់ នៅ​កន្លែង​ក​ន្ទ្រ​ក​វិល បន្ទាប់​មក​រូប​នាង​នឹង​មីង​រួម​ទាំង​ប្អូន​ម្នាក់ បានរ​ត់ទៅ​មើល​ប្អូន ស្រាប់តែ​ឃើញ​ប្អូន​នាង​ដេក​កប់​ភក់​នៅ​កន្លែង​ទោង នៅ​មាន​ដង្ហើម​នៅឡើយ។

​​ក​ន្ទ្រ​ក់​វិល​​​បាន​បិទ​ភ្លើង​ងងឹត​ហើយ​ម្ចាស់​ទោង​ក​ន្ទ្រ​ក់​វិល​បាន​រត់​ចោល​ទោង​អស់​ទៅ​ហើយ ។ បន្ទាប់​មក​មីង​របស់​នាង​បាន​បី​ដាក់​លើ​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ បង្អែក​សង្កាត់​ក្រាំងធ្នង់​ដើម្បី​ព្យាបាល តែ​អកុសល​ប្អូន​នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។​