ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ ព្រម​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ការ​ចុះ​ធ្វើ​រដ្ឋបាល​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆ​កា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ ព្រម​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ការ​ចុះ​ធ្វើ​រដ្ឋបាល​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ១.​ឈ្មោះ សំណាង រតនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ២.​ឈ្មោះ សុង ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ៣.​ឈ្មោះ ច្រិត វី​រៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ៤.​ឈ្មោះ មុំ វិទូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ៥.​ឈ្មោះ ច​ន្ទ័ និមល ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ បម្រើ​កា​ខារ៉ាអូខេ ៦.​ឈ្មោះ ឡេ​ង ច្រិ​ប ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ៧.​ឈ្មោះ មុំ ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត ដាវ​កែ​ច្នៃ​ចំនួន​៣​ដើម កាំបិត​ចំនួន​៣ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ តាម​សម្តី​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ មួយ​រូប​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ការ​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់​នេះ​បាន គឺ​គណៈ​បញ្ជា​ឯកភាព​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង អាវុធហត្ថ កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ បាន​ចុះ​ធ្វើ​រដ្ឋបាល នៅ​ចំណុច​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ ដែល​ជា​តំបន់ អនាធិបតេយ្យ សម្បូរ​ទៅ​ដោយ​ក្មេង​ស្ទាវ​ប្រុស​ស្រី បាន​មក​ប្រមូលផ្តុំ​គ្នា ស្នាក់​នៅ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ព្រមទាំង​ដកហូត ដាវ​កែ​ច្នៃ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​នគរបាល​ស្ទឹង​មាន​ជ័យ​១ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងនោះ បាន​សារភាព​ថា ពួក​គេ​ពិតជា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច ប​ញ្ជួ​ន​ខ្លួន​ទៅ​មន្ទីរ​សង្គមកិច្ច ដើម្បី​ធ្វើការ​អប់រំ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ