ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯណាទៅគុណភាពនិងអនាម័យ? សូម្បីអ្នកចុះពិនិត្យក៏ត្រូវបិទច្រមុះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី០៩ ​វិច្ឆិកា​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ និង​​កម្លាំង​នគរបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​មើល​ស្តង់​ដារ​បច្ចេកទេស​ទីតាំង​ផលិត​ទឹកត្រី និង​ទឹក​ស៊ី​អ៊ី​​មួយ​កន្លែង ស្ថិត​​នៅ​ចំណុច​ផ្ទះ​លេខ​៨…

រាជធានីភ្នំពេញ ៖ ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី០៩ ​វិច្ឆិកា​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ និង​​កម្លាំង​នគរបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​មើល​ស្តង់​ដារ​បច្ចេកទេស​ទីតាំង​ផលិត​ទឹកត្រី និង​ទឹក​ស៊ី​អ៊ី​​មួយ​កន្លែង ស្ថិត​​នៅ​ចំណុច​ផ្ទះ​លេខ​៨ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ការ​ចុះ​ពិនិត្យ​នេះ ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​កម្លាំង​ពី​សំណាក់ លោក​ឧត្តម​សេ​នីយ៍​ត្រី ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ងិ​ន ពេជ្រ ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា ទីតាំង​ខាងលើ​នេះ បាន​បើក​លួចលាក់​ផលិត​ទឹកសៀង ទឹកត្រី ទឹក​ស៊ី​អ៊ីវ និង​ទឹកម្ទេស​ជាដើម មាន​រូប «ក្បាល​មាន់» ជា​សម្គាល់ ដែល​ពុំ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ពី​ក្រសួង ឬ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ឡើយ ពិសេស​សង្វា​ក់នៃ​ការ​ផលិត គឺ​ពុំ​មាន​ស្តង់ដារ​បច្ចេកទេស និង​មិន​មាន​អនាម័យ​ត្រឹមត្រូវ​នោះ​ទេ ។

ក្រោយ​ការ​ពិនិត្យ​អស់​ជា​ច្រើន​ម៉ោង​រួច​មក កម្លាំង​ចម្រុះបាន​សម្រេច​ដកហូត ផលិត​ផល​មួយ​ចំនួន​ធំ ដូចដែល​បាន​រៀបរាប់​ខាងលើ ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធ ឬ​ហៅ​ថា ឡា​ប៉ូ ដើម្បី​ពិនិត្យ​មើល​ថា​តើ ទំនិញ​ទាំង​អស់នោះ មាន​សារធាតុ​គីមី​ឬទេ ពិសេស​មាន​​ផ្ទុក​នូវ​សារធាតុ​ដែល​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខុមាលភាព​ពលរដ្ឋ​ដែល​បាន​ហូប​វា​រួច ។

គួរ​​បញ្ជាក់​ថា ក្រោយ​ការ​ដកហូត​រួច ទីតាំង​លួចលាក់​ផលិត​ខាងលើ ត្រូវ​បាន​កម្លាំង​ចម្រុះ សម្រេច​បិទទ្វារ​បណ្តោះអាសន្ន ពុំ​អនុញ្ញាតិ​អោយ​មានការ​ផលិត​ទំនិញ​ខាងលើ​ទៀត​ឡើយ រង​ចាំ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​លើ​គុណភាព​ទំនិញ​ជា​មុន​សិន ។

ក្នុង​នោះ​ដែរ ប្រសិនបើ គ​ណះ​ក​ម្មា​ធិ​ការ រង​ឃើញ​ថា ទឹកសៀង ទឹកត្រី ទឹក​ស៊ី​អី​ុ​វ និង​ទឹកម្ទេស​ទាំងអស់​នោះ មាន​សារធាតុ ដែល​បង្ក​ហ​និ​ភ័យ​ដល់​សុខភាព​ពលរដ្ឋ​នោះ សមត្ថកិច្ច​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​យក​មក​អនុវត្ត​ទោសទណ្ឌ តាម​នីតិ​ច្បាប់​ជាក់​ជា​មិន​ខាន ហើយ​ទីតាំង​ក៏​ពុំ​អនុញ្ញាតិ​អោយ​មានការ​ផលិត​ជា​បន្ត​ទៀត​ជា​ដាច់ខាត ។

ទន្ទឹម​នឹង​នោះ​ដែរ មន្ត្រី​សមត្ថកិច្ច​បញ្ជាក់​ថា រាល់​ទីតាំង​ដែល​ពុំ​មានច្បាប់​ទម្លាប់​ពី​ក្រសួង ឬ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ផលិតផល​ដែល​ផលិត​ចេញ​ទីតាំង​ទាំងនោះ ភាគច្រើន គឺ​ផលិត​ផល​ដែល​តែង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​យ៉ាង​​​ណាមិញ ចំពោះ​ទីតាំង​ខាងលើ សមត្ថកិច្ច​មិន​អាច​សន្និដ្ឋាន​ជា​មុន​នោះ​ទេ រង​ចាំ​លទ្ធផល នៃ​ការ​ពិនិត្យ ចេញពី​មន្ទីរពិសោធន៍​ជា​មុន​សិន ទើប​ដឹង​ច្បាស់​ថា​មាន​ផល​ប៉ះពាល់ ឬ​យ៉ាងណា​នោះ?

អត្ថបទសរសេរ ដោយ