ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ទប់មាត់​​អូសចូលបន្ទប់ ផ្អើលក្រោយនាងតូចរត់ចេញ​ទាំង​ឈាមហូរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​បឹង​ទំពុនទី​១ បាន​ចាប់​ឃាត់ខ្លួនជន​ម្នាក់ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​ដោយ​ប្រើ​ម្រាមដៃ​លើ​ក្មេង​ស្រី​ម្នាក់ ទើប​មាន​អាយុ​១១​ឆ្នាំ បណ្តាល​ឲ្យ​នាងរង​របួសធ្ងន់ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែវិច្ឆិកា នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​បឹង​ទំពុនទី​១ បាន​ចាប់​ឃាត់ខ្លួនជន​ម្នាក់ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​ដោយ​ប្រើ​ម្រាមដៃ​លើ​ក្មេង​ស្រី​ម្នាក់ ទើប​មាន​អាយុ​១១​ឆ្នាំ បណ្តាល​ឲ្យ​នាងរង​របួសធ្ងន់ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែវិច្ឆិកា នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ក្នុងសង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមាន​ជ័យ ។

ជន​នេះ​ឈ្មោះ នុំ ចាន់​ណា​ក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ
បន្ទប់​ផ្ទះ​ជួល​ចំណុច​កើតហេតុ​ខាងលើ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ និង​ជា​ជន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​មក​រត់​លេង​នៅ​ខាងក្រៅ​បន្ទប់​ផ្ទះ​ជួល​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​២-៣​នាក់​ទៀត ។ លុះ​មួយសន្ទុះ​ក្រោយមក ក្មេង​ៗ​ទាំងនោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ ឯ​ជន​នេះ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ឈរ​តែ​ម្នាក់ឯង ក៏​ចាប់​ខ្ទប់មាត់​ទាញ​ចូល​ក្នុង​បន្ទប់​ផ្ទះ​ជួល​អ្នក​ជិតខាង​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​ដោយ​ប្រើ​ដៃ បណ្តាល​ឲ្យ​មាន​របួស​ហូរ​ឈាម​យ៉ាង​ខ្លាំង ។

ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក្មេង​ស្រី​បាន​រត់​ចេញ​មក​ក្រៅ​ស្រែក​ឲ្យ​គេឯង​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​អន្តរាគមន៍​នាំ​ទៅ​មន្ទីរពេទ្យ និង​ទូរស័ព្ទ​ប្រាប់​ទៅ​ឪពុក​ម្តាយ​ដែល​ទៅ​ធ្វើការ​នៅ​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​មើល​កូនស្រី ។ ដោយឡែក ជន​នេះ​ក្រោយ​ធ្វើ​សកម្មភាព​រួច បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តាំងពី​ល្ងាច​ថ្ងៃ​នោះ​ម្ល៉េះ លុះ​ព្រឹក​ឡើង​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​ទី​១ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ចាត់ការ​តាមនីតិវិធី ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ព្យាបាល​ឯកជន​មួយ ដោយសារ​នាង​ត្រូវ​រង​របួស​ធ្ងន់ ៕


​ ​ ​

អត្ថបទសរសេរ ដោយ