ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! អស់​អី​និយាយ​ប្រើ​ដៃ​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​ធ្វើ​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​១ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សន្សំ​៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​១ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សន្សំ​៥ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ឈ្មោះ នុំ ចាន់​ណា​ក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ជា​មុខសញ្ញា​ជាប់​ពន្ធនាគារ និង​​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​សកម្ម ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​ឆ្នាំ​ខាងលើ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​មក​រត់​លេង​នៅ​ខាងក្រៅ​បន្ទប់​ផ្ទះ​ជួល​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​២​ទៅ​៣​នាក់​ផ្សេង​ទៀត ។ លុះ​មួយសន្ទុះ​ក្រោយមក​ក្មេង​ៗ​ទាំងនោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ ។ ជនសង្ស័យ​ខាងលើឃើញ​ក្មេង​ស្រី​រង​គ្រោះ​ឈរ​តែ​ម្នាក់ឯង ក៏​ចាប់​ខ្ទប់មាត់​ចូល​ក្នុង​បន្ទប់​ផ្ទះ​ជួល​អ្នក​ជិតខាង​ក្បែរ​នោះ ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ដោយ​ប្រើ​ដៃ​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ បណ្តាល​ឲ្យ​ហូរ​ឈាម​ពេញ​បន្ទប់​រង​របួស​ធ្ងន់ធ្ងរ ។ ភ្លាម​ៗ​បន្ទាប់​ពី​រំលោភ​រួច ក្មេង​ស្រី​បាន​រត់​ចេញ​មក​ក្រៅស្រែក​ឲ្យ​គេឯង​ជួយ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្បែរ​នោះ​ជួយ​នាំ​ទៅ​មន្ទីរពេទ្យ និង​ខ​ល​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​កាន់​អាណាព្យាបាល​មក​ជួយ​មើល​កូនស្រី​ផង​ដែរ ។ ដោយឡែក​ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​រួច បាន​រត់គេច​បាត់​ស្រមោល​តាំងពី​ល្ងាច​ថ្ងៃ​កើតហេតុ លុះ​វេលា​ព្រឹក​ឡើង​ជន​រូប​នោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ដោយសារ​នាង​ត្រូវ​រង​របួស​ទ្វារមាស​ធ្ងន់ធ្ងរ​ខ្លាំង ។
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​១ រង​់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ