ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ឈាន​ជើង​ចូល​ក្នុង​សមរភូមិដណ្តើម Neymar ដើម្បី​ជំនួស Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប​អធិរាជ​ស លោក Florentino Perez បាន​ជួប​ជាមួយនឹង​ឪពុក​របស់ Neymar…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប​អធិរាជ​ស លោក Florentino Perez បាន​ជួប​ជាមួយនឹង​ឪពុក​របស់ Neymar ពិភាក្សា​ពី​រឿង​ទិញ Neymar មក​ចូល​ក្នុង​ក្លឹ​ប​របស់​ខ្លួន ក្រោយ​ពេល Ronaldo ផុត​កុងត្រា​នៅ​ឆ្នាំ​២០២១ ។

តាម​ការ​ពិត​ទៅ Real Madrid ចាប់អារម្មណ៍ Neymar យូរហើយ តាំងពី​មុន​ចូល​ក្នុង​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona មក​ម្ល៉េះ ។ តែ​ពេល​នោះ​នៅ​ឆ្នាំ​២០១៣ ដោយសារ​តែ​ដណ្តើម​មិន​ឈ្នះ Barcelona ទើប Neymar មិន​បាន​ចូល​ក្នុង​ក្លឹ​ប Real Madrid ។ តែ​ពេល​នេះ ស្រាប់តែ​ឮ​ព័ត៌មាន​ថា ឪពុក​របស់ Neymar បាន​ទៅ​ជួប​ពិភាក្សា​ជាមួយនឹង​ម្ចាស់​ក្លឹ​ប​អធិរាជ​ស​ពី​ការ​ទិញ Neymar មក​ចូល​ក្នុង Real Madrid ក្រោយ​កុងត្រា​របស់ Ronaldo ត្រូវ​បាន​ចប់​នៅ​ឆ្នាំ​២០២១ ។

ស្រប​ពេល​នេះ​ដែរ Neymar មិនសូវ​ជា​ពេញចិត្ត​នឹង​ការ​ដឹកនាំ​ក្រុម​របស់​គ្រូបង្វឹក​នៅ PSG ហើយ​ថែម​ទាំង​មាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​បន្ទប់​ប្តូរ​សម្លៀក​បំពាក់​ថែម​ទៀត​ផង ។ នេះ​ហើយ​អាច​ជា​កត្តា​ឲ្យ​កីឡាករ​ម្នាក់​នេះ​សម្រេចចិត្ត​ចាកចេញ​ទៅ Real Madrid ទៅ​ថ្ងៃ​ខាង​មុខ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​ចាកចេញ Barcelona ទៅ​កាន់ PSG ក្នុង​តម្លៃ​ខ្លួន​១៩៨​លាន​ផោន ដែល​ជា​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ ។ តាំងពី​ចូល​លេង​នៅ PSG មក Neymar បាន​រក​គ្រាប់​បាល់​ចំនួន​១១​គ្រាប់​ក្នុង​ការ​ប្រកួត​១២​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ