ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bale មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ ដោយសារ​តែ Real Madrid ហាម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ Gareth Bale ត្រូវ​បាន​ក្លឹ​ប​អធិរាជ​ស Real Madrid…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ Gareth Bale ត្រូវ​បាន​ក្លឹ​ប​អធិរាជ​ស Real Madrid ហាម​មិន​ឲ្យ​ទៅ​ប្រកួត​នៅ​ក្រុម​ជម្រើសជាតិ​វែ​ល នា​ពេល​ខាង​មុខ​នេះ​ទេ ។ មូលហេតុ គឺ​ដើម្បី​ឲ្យ​របួស​របស់​គេ​ជា​បាន​សះស្បើយ​សិន ។ នេះ​អស់​រយៈពេល​៥​ស​ប្តា​ហ៍​ហើយ ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​រង​របួស​នៅ​កំភួនជើង ។

អ្នកចាត់ការ​របស់​ក្លឹ​ប Real Madrid លោក Zinedine Zidane បាន​ប្រាប់​ថា ៖ “Bale នឹង​មិន​មានឈ្មោះ​ទៅ​លេង​ជា​លក្ខណៈ​មិត្តភាព ឲ្យ​ក្រុម​ជម្រើសជាតិ​វែ​ល​ដែរ ។ គេ​ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មក​ជួយ​ក្រុម​វិញ​ឲ្យ​បាន​លឿន​កាលណា​ល្អ​កាល​ហ្នឹង ។​”

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​វែ​ល​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១០​ខាង​មុខ ដើម្បី​ចូលរួម​ប្រកួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ