ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​ជង់ឈើ​ធ្លុះ​​លើ​ទ្រូង​លិចចូលទៅ​កញ្ចឹង​ក​ដឹកមកវះ​កាត់​នៅ​មន្ទីរ​ពេទ្យព្រះ​កុសុមៈ

12 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រីម្នាក់​ជិះ​ម៉ូតូ​​​ទៅផ្សារ​​​គេច​អ្នក​ជិះ​កង់ធ្លាក់​ជង្ហុក​​ដួលទៅជង់​​នឹង​ឈើ​ប្រវែង​​៣តឹក ​​មុត​ដោត​​ជាប់​ឆ្កឹងលើ​ទ្រូង​​ខាង​ឆ្វេង​លិចទៅ​កញ្ចឹង​ក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ កាលពី​វេលាម៉ោង២ ​និង​២០នាទីរសៀល​​ថ្ងៃទី​២១ តុលា ​នៅ​ចំណុច​ភូមិព្រៃខ្មៅ​ ឃុំស្រែក្នុង ស្រុក​ជុំគិរី ។

តាមសម្តី​ក្រុម​គ្រួសារ​របស់ស្ត្រី​​រងគ្រោះប្រាប់​ឱ្យ​ដឹង​ថា ​​មុន​ពេល​​កើតហេតុ​​​ស្ត្រី​ឈ្មោះ​​លឿង ​ង៉ោ  អាយុ​៤៥​ឆ្នាំ ​ជាអ្នក​​​លក់បាយ​កាហ្វេ​គុយ​ទាវ​​​មានទីលំនៅ​​ភូមិព្រៃយ៉ាវ ​ឃុំស្រែ​ក្នុង ស្រុកគិរី​ បានជិះ​ម៉ូតូសង់កូរ៉េ​ ពណ៌​ក្រហម ​​​ក្នុងគោលបំណង​​ទៅផ្សារឈូកទិញ​ទឹក​​ស៊ីរ៉ូប៍​យក​មកលក់ ។ ​ខណៈ​ពេលជិះ​ម៉ូតូទៅ​ដល់​ចំណុច​ខាង​លើគាត់ បាន​គេចអ្នកជិះកង់​ដែល​​ជិះមក​ពីខាងមុខបណ្តាល​ឱ្យ​ម៉ូតូរបស់​​គាត់ធ្លាក់​​ជង្ហុក​​ដួលបោក​ទៅនឹងចិញ្ចើមផ្លូវ ​ជង់នឹង​ឈើ​​​​ស្រួចមុត​ដោត​ជាប់​លើ​ទ្រូង​ខាង​ឆ្វេង​លិច​ទៅ​កញ្ចឹង​កតែម្តង ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕