វិស័យ​ឯកជន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​ថែរក្សា​បរិស្ថាន


ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សូម​ចូលរួម​ថែរក្សា​អនាម័យ ដោយ​បោះ​សំរាម​ដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះថា សំរាម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​។ ថ្លែង​បែប​នេះ ក្នុង​ពិធី​ទទួល​អំណោយ ជា​ធុងសំរាម​ចំនួន​៥០ និង​បង់​អង្គុយ​ចំនួន​៧០ ពី​គ្រិះ​ស្ថាន​មីក្រូហិរញវត្ថុ អម្រឹត នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។ ឯកឧត្តម ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា សំរាម​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​នោះ​ទេ សំរាម​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ទាំង​ក្លិន និង​ប្រភព​មេរោគ សូ​ម្បី​តែ​បាន​ចោល​វា​ទៅ​ក្នុង​ទឹក ក៏​ប៉ះពាល់​ពាល់​ដល់​បរិស្ថាន​ទឹក​ផង​ដែរ​។

នេះ​ជា​ការងារ​ការពារ​បរិស្ថាន ដែល​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​សូម​ថ្លែងអំណរគុណ ដល់​អគ្គនាយក គ្រិះ​ស្ថាន​មីក្រូហិរញវត្ថុ ដែល​បាន​យកចិត្តទុកដាក់​ដល់​ការងារ​ការ​បរិស្ថាន ដែល​បាន​បរិច្ចាគ​ធុងសំរាម និង​បង់​អង្គុយ ដែល​នេះ​ជា​ការងារ​សំខាន់​ក្នុង​ការ​ជួយ​ដល់​សង្គម ដើម្បី​អភិ​វ​ឌ្ឈ​។ កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បាន​ទទួល​អំណោយ​ជា​ធុងសំរាម និង​បង់​អង្គុយ​មួយ​ចំនួន ពី​វិស័យ​ឯកជន ហើយ​ពេល​នេះ​ក៏​បាន​ទទួល​ធុងសំរាម​ចំនួន​៥០​ទៀត ថ្វីបើ​វា​មិន​គ្រប់គ្រាន់​ពិតមែន តែ​ក៏​បាន​បំពេញ​សេចក្តី​ត្រូវការ​មួយ​ចំនួន​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​យកចិត្តទុកដាក់​កែ​លម្អ​សោភ័ណ​ភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​មានមុខមាត់​ថ្មី ដោយ​បាន​សហ​ការណ៍​ជាមួយ​អង្គការ​ចៃ​ការ បាន​កសាង​ផ្លូវ​ក្នុង​ក្រុង រៀបចំ​សួនច្បារ ដាក់​បង់​អង្គុយ​កម្សាន្ត និង​មាន​អ្នក​បោស​សំរាម​ក្នុង​ក្រុង​ជា​ប្រចាំ​។ ក្រៅពី​នោះ ខេត្ត​នៅ​បាន​ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ធ្វើ​ឲ្យ​សោភ័ណ​ភាព​នៅ​ពេល​យប់​ភ្លឺ​គ្រប់​ទីកន្លែង​។

លោក ជា ផល្លា​រិ​ន អគ្គនាយក​នៃ​គ្រិះ​ស្ថាន​មីក្រូហិរញវត្ថុ​បាន​លើក​ឡើង​ថា ការ​ចូលរួម​ជួយ​ជ្រោមជ្រែង និង​លើក​ស្ទួយ​បរិស្ថាន​ឲ្យ​មាន​ភាព​ប្រសើ​ឡើង គឺជា​ការ​រួមចំណែក​យ៉ាង​ធំ សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​របស់​យើង​។ ការ​ផ្តល់​អំណោយ​ដល់​សាលាខេត្ត​កំពង់ឆ្នាំង​នៅ​ពេល​នេះ គឺ​គោលបំណង​សំខាន់​ចង់​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បរិស្ថាន ស្រប​តាម​ប្រទេស​ជាតិ​របស់​យើង​កំពុង​តែ​មានការ​រីក​ចម្រើន​។ លោក​បាន​បញ្ជាក់​ថា ធុងសំរាម​ចំនួន​៥០ ដែល​បាន​ផ្តល់​ជូន​នៅ​ពេល​នេះ គឺ​សម្រាប់​សាលាខេត្ត​ចំនួន​២០ សម្រាប់​សួនច្បារ​ចំនួន​២០ និង​សម្រាប់​មន្ទីរពេទ្យ​ចំនួន​១០​។​ចំណែក​បង់​អង្គុយ​ចំនូ​ន​៧០ គឺ​ផ្តល់​ទៅ​សាលាខេត្ត​ចំនួន​២០ សម្រាប់​ដាក់​សួនច្បារ​៤០ និង​សម្រាប់​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១០​។ ក្រៅពី​នោះ​សិស្ស​ចំនួន​២០០​នាក់ បាន​ទទួល​អំណោយ​ជា​សម្ភារ​សិក្សា​មួយ​ចំនួន​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ