ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទំនប់​៥​កុ​ម្ភះ​ប្រណាំង​ទូកង​និង​ទារ​ទឹក​៣​ថ្ងៃ​ពលរដ្ឋ​ច្រើន​កុះករ​មក​ទស្សនា

7 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​កែ​ច្នៃប្រឌិត​របស់​អាជ្ញាធរ​ស្រុក​បាន​ប្រែក្លាយ​ទំនប់​៥​កុ​ម្ភះ​ស្ថិត​នៅ​ក្រោយ​វត្តទួល​ឡូ​វ ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ទៅ​ជា​កន្លែង​ដែល​មាន​សោភ័ណ​ភាព​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏ ។ ជាមួយ​នោះ​នៅ​ថ្ងៃ​ទី​០២ រហូត​ដល់ទី​០៤ ខែវិច្ឆិកា…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​កែ​ច្នៃប្រឌិត​របស់​អាជ្ញាធរ​ស្រុក​បាន​ប្រែក្លាយ​ទំនប់​៥​កុ​ម្ភះ​ស្ថិត​នៅ​ក្រោយ​វត្តទួល​ឡូ​វ ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ទៅ​ជា​កន្លែង​ដែល​មាន​សោភ័ណ​ភាព​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏ ។ ជាមួយ​នោះ​នៅ​ថ្ងៃ​ទី​០២ រហូត​ដល់ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បង្កើត​ព្រឹត្តិការ​សប្បាយ​ៗ​ដោយ​មានការ​ប្រណាំង​ទូកង និង​ទារ​ទឹក​មាន​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​ច្រើន​កុះករ​ម​ទាំង​មានការ​ស្នើ​សុំ​ឲ្យ​មានការ​រៀបចំ​កម្មវិធី​បែប​នេះ​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

លោក សុខ គី​ម​សេង អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា​ពី​មុន​នៅ​ក្រោយ​វត្ត​ទួល​ឡូ​វ​ពិតជា​មាន​ទំនប់​ពោរពេញ​ទៅ​ដោយ​កំប្លោក​ច្រើន​មែន​តែ​ក្រោយមក​ត្រូវ​បាន​អាជ្ញាធរ​បាន​សហការ​ជាមួយនឹង​ចៅអធិការ​វត្ត​បាន​កែ​ច្នៃប្រឌិត​ដោយ​បាន​ចាក់​បេតុង​ដើម្បី​ស្តុក​ទឹក​ទំនប់​មិន​ឲ្យ​ហូរ​ចោល និង​មានទឹក​ក្នុង​ទំនប់​កាន់តែ​ច្រើន ព្រមទាំង​បាន​ចាក់​ផ្លូវ​បេតុង​មាន​រៀបចំ​កន្លែង​លក់ដូរ​ជា​ច្រើន​កន្លែង​មាន​ដាំ​ដើម​ត្នោត ពិតជា​មាន​ភាព​ស្រស់​ស្អាត​មែន ។ លោក​បន្ត​ថា កន្លង​មក​ពេល​ដែល​មានការ​រៀបចំ​ពិធីបុណ្យ​អ៊ុំ​ទូក អក​អំបុក និង​សំពះ​ព្រះ​ខែបើ​ចង់​មើល​គេ​ប្រណាំង​ទូកង​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ឯណោះ ព្រមទាំង​មានការ​ចំណាយ​សោហ៊ុយ​ច្រើន​ថែម​ទៀត តែបើ​សម្រាប់​អ្នកក្រ​វិញ​មិន​អាច​ទៅ​មើល​បាន​នោះ​ទេ ។ តែ​មក​ដល់ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ស្រុក​បាន​រៀបចំ​ប្រណាំង​ទូកង និង​ទារ​ទឹក មាន​រយៈពេល​ដល់​ទៅ​០៣​ថ្ងៃ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២​ដល់ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​អ្នកស្រុក និង​អ្នក​ចំងាយ​បាន​នាំ​គ្នា​មក​លេង​កំសាន្ត​ច្រើន​កុះករ​ត្រង់​ទំនប់​០៥​កុ​ម្ភះ​ខាងលើ ចំពោះ​រូប​លោក​ផ្ទាល់​នៅ​ថ្ងៃ​បង្ហើយ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​នាំ​សាច់ញាតិ​ជា​ច្រើន​នាក់​មក​លេង​ឃើញ​ថា ពិតជា​សប្បាយ​មែន ។ រូប​គាត់​ផ្ទាល់​ក៏​ដូច​ជា​អ្នក​ផ្សេង​ចង់​ឲ្យ​មានការ​រៀបចំ​ប្រណាំង​ទូកង​ក្នុង​១​ឆ្នាំ​មាន​៣​ដង​ក្នុង​នោះ​មាន​១-​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​, ២-​ភ្ជុំបិណ្ឌ និង​៣-​បុណ្យ​អ៊ុំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ហើយ​សូម​ឲ្យ​មាន​ព្រឹត្តិការ​បែប​នេះ ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ឯក ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចំការលើ​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដោយ​មានការយកចិត្តទុកដាក់​របស់​លោក ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ​បាន​ប្រែក្លាយ​ទំនប់​០៥​កុ​ម្ភះ​ដែល​ស្ថិត​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ទៅ​ជា​តំបន់​ទេសចរ​ណ៏​មួយ និង​មានការ​រៀបចំ​ប្រណាំង​ទូកង និង​ទារ​ទឹក​សម្រាប់​ឲ្យ​ពលរដ្ឋ​កំសាន្ត​លេង ។ ដោយ​មិនបាច់​ចំណាយ​ការ​ធ្វើ​ដំណើរ​នៅ​កន្លែង​ឆ្ងាយ​ត្បិត​នៅ​ថ្ងៃ​ទី​០២​ដល់ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ទូកង​តែ​ចំនួន​៤​នោះ​ទេ​ហើយ​ឆ្នាំ​ខាង​មុខ​អាជ្ញាធរ​ស្រុក​នឹង​ប្រឹងប្រែង​ចំនួន​ទូក​ឲ្យ​កាន់តែ​ច្រើន​ជាង​នេះ​ហើយ​មាន​ប្រជាពលរដ្ឋ​មក​កំសាន្ត​លេង​ខ្ទង់​ម៉ឺន​នាក់ ចំណែក​ការ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​វិញ​បាន​ល្អ​ប្រសើរ​ផង​ដែរ ៕