ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​របៀបមើល​ផែនទី​ដល់​អ្នកបើកយានយន្ត​កុំឱ្យ​វង្វេង​មុន​ថ្ងៃ​ប្រកួត​មក​ដល់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ការ​ប្រកួត​កីឡា​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​សល់​ពេល​ជាង​១​ខែ​ទៀត​នឹង​មក​ដល់ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ពន្យល់​ណែនាំ​ទុក​ឱ្យ​ហើយ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត ពី​អ្នកជំនាញ​មក​ពី​បរទេស ដើម្បី​ឱ្យ​ពួក​គេ​ចេះ​មើល​ផែនទី​បង្ហាញផ្លូវ​ដោយ​ខ្លួនឯង​កុំឱ្យ​វង្វេង ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ដូន​​ពេញ​ទល់មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ការ​ប្រកួត​កីឡា​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​សល់​ពេល​ជាង​១​ខែ​ទៀត​នឹង​មក​ដល់ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ពន្យល់​ណែនាំ​ទុក​ឱ្យ​ហើយ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត ពី​អ្នកជំនាញ​មក​ពី​បរទេស ដើម្បី​ឱ្យ​ពួក​គេ​ចេះ​មើល​ផែនទី​បង្ហាញផ្លូវ​ដោយ​ខ្លួនឯង​កុំឱ្យ​វង្វេង ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ដូន​​ពេញ​ទល់មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​ដឹង​ថា ការ​ប្រណាំង​យានយន្ត​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៧ ប៉ុន្តែ​អ្នកចូលរួម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​ដំណើរ​ទៅ​ដល់ទី​កន្លែង​ឯ​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​ទី​៨ ធ្នូ ។ ការ​ប្រកួត​នេះ​មាន​រថយន្ត​ប្រហែល​២០​គ្រឿង និង​ម៉ូតូ​ប្រហែល៣០​គ្រឿង​រួម​ជាមួយ​កីឡាករ​បរទេស​ចូលរួម​ច្រើន ។ តាម​ការ​ឱ្យ​ដឹង​បន្ថែម​នេះ​គឺជា​លើក​ទី​១​ប៉ុណ្ណោះ​ដែល​កម្ពុជា​យើង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នេះ​ឡើង ប៉ុន្តែ​នៅ​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​ថៃ​គេ​បាន​រៀបចំ​ធ្វើ​ឡើង​ជាង​២០​ឆ្នាំ​មក​ហើយ ។ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ដោយ​អ្នកជំនាញ​កីឡា​យានយន្ត KARA ក្រោម​ការ​ឧបត្ថម្ភ​ពី​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ។

នៅ​ក្នុង​កម្មវិធី​ណែនាំ​រយៈពេល​ជាង​មួយ​ម៉ោង​នេះ អ្នកជំនាញ​បាន​ពន្យល់​ពួក​គាត់​ឱ្យ​យល់​ច្បាស់​អំពី​របៀប​គិត​ទុក​មុន តាម​រយៈ​នៃ​ការ​មើល​ផែនទី​បង្ហាញផ្លូវ​ដោយ​ខ្លួនឯង មិនមែន​ដូច​ជា​ការ​ប្រណាំង​ម៉ូតូ​Cross​ដែល​មាន​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ស្រាប់​នោះ​ទេ ។ ដូច្នេះ​ហើយ​ទើប​អ្នកជំនាញ​ត្រូវការ​ទុក​ពេល​ឱ្យ​យូរ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ព្យាយាម​មើល​ផែនទី​ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រគល់​ឱ្យ ចាប់ពី​ពេល​នេះ​ទៅ​ដើម្បី​ឱ្យ​មាន​ការ​ចំណាំ​ច្បាស់​ចំពោះ​ផ្លូវ​ដែល​ត្រូវ​ជិះ​ប្រណាំង ។ មន្ត្រី​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ទៀត​​ថា គោលបំណង​សំខាន់​ដែល​រៀបចំ​ឱ្យ​មានការ​ប្រកួត​នេះ​ឡើង ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ថែម​ទៀត ព្រោះថា​នេះ​ជា​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​លើក​ទី​១​នៅ​កម្ពុជា ដូច្នេះ​ក្រុម KARA​គេ​មាន​បំណង​ចង់ឱ្យ​អ្នក​ដែល​ស្រឡាញ់​វិស័យ​កីឡា​យានយន្ត​ចូលរួម​ប្រកួត​ឱ្យ​បាន​កាន់តែ​ច្រើន ។​វិស័យ​កីឡា​ប្រណាំង​យានយន្ត​បែប​នេះ​នៅ​ស្រុក​គេ​មានការ​រីក​ចម្រើន​ខ្លាំង​ណាស់ ។ ដូច្នេះ​យើង​ចង់ឱ្យ​មានការ​រីក​ចម្រើន​ដូច​នៅ​ប្រទេស​ជិតខាង​អ​ញ្ចឹ​ង​ដែរ ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង និង​លើកយក​ទៅ​ធ្វើ​ឱ្យ​បាន​គ្រប់​ខេត្ត​តែ​ម្ដង ។ សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ប្រកួត​រថយន្ត​ដែល​មាន​គ្នា​២​នាក់​ត្រូវ​បង់ថ្លៃ​ប្រកួត​១២០​ដុល្លារ​និង​ម៉ូតូ​៥០​ដុល្លារ ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជា​បណ្ដើរ​ៗ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ